ស្វែងយល់អំពីអត្ថប្រយោជន៍នៃ Collagen ទៅលើសុខភាពស្បែក និងវិធីសាស្រ្តក្នុងការបញ្ចូលសារធាតុដ៏មានឥទ្ធិពលនេះទៅក្នុងរបបថែរក្សាសម្រស់ប្រចាំថ្ងៃរបស់អ្នក។
ខូឡាជេន គឺជាធាតុផ្សំចម្បងមួយក្នុងចំណោមគ្រឿងផ្សំទាំងអស់ដែលចូលរួមគ្រប់គ្រងលើការថែរក្សាស្បែក… វាមានអត្ថប្រយោជន៍ជាច្រើនទាំងចំពោះសុខភាពរាងកាយ និងសុខភាពស្បែក ។
ខូឡាជេន ត្រូវបានគេចាត់ទុកថាសារធាតុសំខាន់បំផុតសម្រាប់សារពាង្គកាយក្នុងខួនប្រាណរបស់មនុស្ស ព្រោះវាជាប្រូតេអ៊ីនទូទៅផលិតដោយធម្មជាតិនៅក្នុងរាងកាយប្រហែល 30 % នៃបរិមាណប្រូតេអ៊ីនសរុប ហើយវាបានផ្តល់នូវគ្រឹះរឹងមាំ និងការធ្វើចលនាដល់ជាលិកាភ្ជាប់នៃស្បែករបស់យើង។ លើសពីនេះវាក៏មានអត្ថប្រយោជន៍ចំពោះ សរសៃពួរ, ឆ្អឹងខ្ចី, ឆ្អឹង, សាច់ដុំគ្រោងឆ្អឹង, សរសៃឈាម, ព្រមទាំងសុខភាពធ្មេញ ខណៈខូឡាជែនក៏ជាកម្លាំងប្រយុទ្ធប្រឆាំងភាពចាស់។
នៅពេលដែលមនុស្សឈានចូលវ័យចាស់ “ស្បែក ឆ្អឹង និងសន្លាក់” សារធាតុដែលអ្នកត្រូវបំពេញមិនឱ្យខ្វះខាតបាននោះគឺ Collagen… ម្យ៉ាងទោះបីជាអ្នកស្ថិតក្នុងវ័យក្មេងក៏ដោយ អ្នកក៏មិនគួរធ្វេសប្រហែសទាំងស្រុងនូវការបំពេញសារធាតុខូឡាជែនដល់សារពាង្គកាយ ព្រោះកាលណាអ្នកផ្តល់ឱ្យរាងកាយរបស់អ្នកនូវសមាសធាតុសំខាន់នេះគ្រប់គ្រាន់ អ្នកមានសុខភាពស្បែកល្អ ភ្លឺថ្លា ក្មេងជាងវ័យ មិនមានស្នាមជ្រីវជ្រួញ ឬខ្មៅស្រអាប់។ល។
របបអាហារដែលយើងទទួឡទានរាល់ថ្ងៃ និងការធ្វើលំហាត់ប្រាណច្រើនអាចជះឥទ្ធិពលយ៉ាងខ្លាំងលើរូបរាងកាយរបស់យើង ប៉ុន្តែវាអាចមានប្រសិទ្ធិភាពគុណទ្វេប្រសិនបើអ្នកមានខូឡាជែនគ្រប់គ្រាន់ ព្រោះខូឡាជែនអាចជាសម្ព័ន្ធមិត្តដ៏ល្អក្នុងការរក្សារាងកាយឱ្យមើលទៅក្មេងជាងវ័យ មានសុខភាពល្អ និង ស្រស់ថ្លា កាត់បន្ថយភាពជ្រីវជ្រួញ និងគ្មានបញ្ហាស្បែក។ អ្នកអាចលេបខូឡាជែនដើម្បីបំពេញ Collagen ពីសារពាង្គកាយខាងក្នុង ឬប្រើប្រាស់ដោយការលាបលើស្បែកផ្ទាល់ជួយរក្សាសំណើមស្បែក។
បន្ថែមពីនេះ Collagen បានអះអាងថាជាឱសថទិព្វព្យាបាល និងប្រឆាំងភាពចាស់ដ៏មានឥទ្ធិពល ដើម្បីកែលម្អសុខភាពស្បែករបស់អ្នក។ សូមព្យាយាមប្រកាន់ខ្ជាប់នូវអាហារដែលសម្បូរទៅដោយ Collagen/Protein ប្រើប្រាស់ផលិតផលថែទាំស្បែកប្រភេទណាដែលមានផ្ទុកសារធាតុ Collagen ច្រើន។