• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

អបអរសាទរ ៖ កម្ពុជាជាប់ជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ី ក្នុងឆ្នាំ២០២៤

by Ken My
សុក្រ កញ្ញា 6th, 2024
in ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

កម្ពុជាត្រូវបានចាត់ទុកជាគោលដៅវប្បធម៌​ឈានមុខ​គេនៅអាស៊ីសម្រាប់ឆ្នាំ ២០២៤ ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក។ នេះជាលើកទីបួនហើយដែលកម្ពុជាបានឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ។

ចាប់តាំងពីការបង្កើត World Travel Awards ក្នុងឆ្នាំ១៩៩៣ ដែលមានមូលដ្ឋាននៅក្រុងឡុងដ៏ ចក្រភពអង់គ្លេស ក្លាយជាស្ថាប័នដែលទទួលស្គាល់ និងផ្តល់ជ័យលាភីសម្រាប់ឧស្សាហកម្មទេសចរណ៍ ការធ្វើដំណើរ និងបដិសណ្ឋារកិច្ច ទូទាំងពិភពលោក។

នេះជាការប្រកាសជ័យលាភីប្រចាំលើកទី៣១របស់ World Travel Awards ដោយមានការបែងចែកជ័យលាភីជាច្រើនផ្នែកក្នុងតំបន់នីមួយៗ រួមមានតំបន់អាស៊ី អាហ្វ្រិក ការ៉ាអ៊ីប អាម៉េរិកកណ្តាល អឺរ៉ុប មហាសមុទ្រឥណ្ឌា មជ្ឈឹមបូព៌ា អាម៉េរិកខាងជើង អូសេអានី និងអាមេរិកខាងត្បូង។

ដូចកាលពីឆ្នាំ២០២២ និងឆ្នាំ២០២៣ កន្លងមកដែរ កម្ពុជាបានជាប់ជ័យលាភីជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Cultural Destination) ដោយទទួលបានសំឡេងគាំទ្រច្រើនជាងឥណ្ឌា ជប៉ុន ណេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម។ បើគិតពីឆ្នាំ២០១៩មក វៀតណាម ឈ្នះ២លើក ថៃ១លើក និងកម្ពុជា២លើក។

សម្រាប់ជ័យលាភីជាគោលដៅទេសចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Youth Travel Destination) កម្ពុជាទទួលបានសំឡេងគាំទ្រច្រើនជាងប្រទេសជិតខាងទាំងបី គឺឡាវ ថៃ និងវៀតណាម។ ឡាវធ្លាប់ឈ្នះ២លើក ថៃ១លើក និង២លើកចុងក្រោយ បានមកកម្ពុជា។
នៅឆ្នាំ២០២៤នេះ ខេត្តសៀមរាប ក៏បានជាប់ជាបេក្ខភាពនៃពានរង្វាន់ Asia’s Most Romantic Destination 2024 ប៉ុន្តែសៀមរាប និងកោះសាមុយរបស់ថៃ ទទួលបានសំឡេងគាំទ្រតិចជាងកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

សូមជម្រាបជូនបន្ថែមថា ប្រទេសដែលទទួលបានដំណែងជាទិសដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ីក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះមានដូចជា ប្រទេសកម្ពុជា,ប្រទេសថៃ និងប្រទេសវៀតណាម។

គួរបញ្ជាក់ផងដែរថា ៧ខែ ឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧៤លាននាក់ កើនឡើង ២៣,២% ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣។ក្នុងនោះ ទេសចអន្តរជាតិទៅទស្សនារមណីយដ្ឋានអង្គរ ប្រមាណជាង ៥៨ម៉ឺននាក់ កើនឡើង ៣៣% និងរកចំណូលបានប្រមាណជាង ២៧លានដុល្លារ កើនឡើង ៣៣,៧% ធៀបនឹងឆ្នាំមុន៕​

Previous Post

ទម្លាប់ធ្វើរឿងទាំងនេះជាញឹកញយ អ្នកនឹងឆាប់ចាស់មុនអាយុ

Next Post

ពិព័រណ៍ទេសចរណ៍អន្តរជាតិ Tourism EXPO Japan 2024 នឹងចាប់ផ្តើមក្នុងខែកញ្ញានេះ

Ken My

Ken My

kenmy@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
ពិព័រណ៍ទេសចរណ៍អន្តរជាតិ Tourism EXPO Japan 2024 នឹងចាប់ផ្តើមក្នុងខែកញ្ញានេះ

ពិព័រណ៍ទេសចរណ៍អន្តរជាតិ Tourism EXPO Japan 2024 នឹងចាប់ផ្តើមក្នុងខែកញ្ញានេះ

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.