• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

៨ រូបភាព-ជាគោលដៅល្អឥតខ្ចោះនៅក្នុងប្រទេសកូរ៉េខាងត្បូងសម្រាប់អ្នកស្រឡាញ់ធម្មជាតិ

by Ken My
អង្គារ ឧសភា 14th, 2024
in ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

ប្រទេសកូរ៉េខាងត្បូងគឺជាទឹកដីនៃសម្រស់ធម្មជាតិដ៏អស្ចារ្យមួយនៅក្នុងពិភពលោក។ វាពិតជាមានភាពដ៏គួរអោយទាក់ទាញសម្រាប់តំបន់ទេសចរណ៍បែបធម្មជាតិទាំងនេះ និងនៅមានតំបន់ផ្សេងៗជាច្រើនទៀតដែលមានភាពស្រស់ស្អាតនៅក្នុងប្រទេសកូរ៉េ។ ខាងក្រោមនេះជាតំបន់ទេសចរណ៍បែបធម្មជាតិ ទាំង៨ ដែលបានធ្វើការបង្ហាញជូននៅខាងក្រោមនេះ៖

1- Changwon’s Cherry Blossoms ៖ វាគឺជាទីន្លែងដែលធំបំផុតរបស់ Changwon ហើយមានភាពល្បីល្បាញជាខ្លាំងនៅក្នុងប្រទេសកូរ៉េ ដែលមានការទាក់ទាញភ្ញៀវជាច្រើនមកពីបណ្តាប្រទេសផ្សេងៗ មកលេងកម្សាន្ត ក៏ដូចជាបានចូលរួមក្នុងកម្មវិធីបុណ្យ Jinhae Gunhangie ដែលជាពិធីបុណ្យនិទាឃរដូវដ៏ធំបំផុតរបស់ប្រទេសកូរ៉េ ដោយបានទាក់ទាញអ្នកទស្សនាយ៉ាងហោចណាស់ ២លាននាក់ជារឿងរាល់ឆ្នាំផងដែរ។

2- Cheongsando’s Rapeseed Flower Fields  ៖ គឺជាកោះមួយនៅឆ្នេរសមុទ្រភាគខាងត្បូងនៃឧបទ្វីបកូរ៉េ ដោយមានទេសភាពដ៏ស្រស់បំព្រង មានខ្យល់បរិសុទ្ធ អមអោយផ្ការីកស្រស់បំព្រងគួរជាទីគយគន់ ដែលធ្វើអោយអារម្មណ៍ស្រស់ស្រាយជាមួយទេសភាពនៃតំបន់ Cheongsando នេះ។ វាជាកន្លែងធម្មជាតិមួយនៅអាស៊ី ហើយវាត្រូវបានផ្តល់ជូនដល់ទស្សនាសប្បាយរីករាយ និងការដើរលេងកម្សាន្តនៅតាមដងផ្លូវលំដែលកាត់តាមវាលស្រែ ដែលមានចម្កាផ្កា និង ធ្វើដំណើរឡើងភ្នំ អមដោយទេសភាពស្រស់ស្អាតនៅតំបន់នោះ។

3- Seoraksan National Park  ៖ នេះជាឧទ្យានជាតិដែលបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ ហើយបានលាតសន្ធឹងលើទីក្រុងចំនួន៤ រួមាន Seokcho, Inje, Goseong និង Yangyang។ វាជាកន្លែងដែលមានទេសភាពដ៏ស្អាតបំផុតមួយដែលបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ក្នុងការមកកម្សាន្តលេងយ៉ាងសប្បាយនៅតំបន់ ដែលមានភាពល្បីល្បាញតាំងពីយូរលង់ណាស់មកហើយ។

4- Boseong’s Green Tea Fields  ៖ លោកអ្នកបានឃើញហើយនូវរូបភាពនេះ បានលាតសន្ធឹងយ៉ាងវែង និងមានពណ៌ខៀវខ្ចីគួរជាទីគយគន់ ហើយនេះគឺជាចម្ការតែដ៏ធំបំផុតរបស់កូរ៉េ។  ចាប់ពីខែឧសភា ដល់ខែសីហា តំបន់ដែលមានទេសភាពដ៏ខៀវស្រងាត់នេះ ពិតជាស្រស់ស្អាត និងពេញនិយមបំផុតសម្រាប់ អ្នកមកទស្សនាកម្សាន្តនៅតំបន់ចម្ការតែបៃតងនេះផងដែរ។

5- Jirisan National Park ៖ នេះជាឧទ្យានជាតិដ៏ចំណាស់ជាងគេបំផុតរបស់ប្រទេសកូរ៉េ ដែលឧទ្យានជាតិនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧  ហើយវាបានគ្របដណ្តប់លើផ្ទៃដី ១១៩,៣៥០ ហិចតា​។ ឧទ្យាននេះមានភាពល្អឥតខ្ចោះនៅគ្រប់ពេលវេលានៃឆ្នាំនីមួយៗ ហើយវាល្អបំផុតគឺនៅរដូវស្លឹកឈើជ្រុះ។ លោកអ្នកនឹងទទួលបាននូវភាពសប្បាយរីករាយជាមួយដំណើរកម្សាន្តនៅតំបន់ឧទ្យានដ៏ស្រស់ស្អាតមួយនេះផងដែរ។

6- Juwangsan National Park ៖ បើប្រៀបធៀបទៅនឹង Seoraksan និង Jirisan ឧទ្យានជាតិ Juwangsan នេះគឺមានទំហំតូចជាងគេ ប៉ុន្តែវាជាកន្លែងមួយដ៏ល្បីល្បាញមួយដែលមានទេសភាពដ៏អស្ចារ្យ បែបធម្មជាតិ ដែលទទួលបានការគាំទ្រពីភ្ញៀវទេសចរដែលបានទៅទស្សនានៅតំបន់នោះ។ ហើយលក្ខណៈពិសេសបំផុតទៀតនោះគឺ ច្រាំងថ្មភ្នំ Juwangsan ទឹកជ្រោះ និងស្រះទឹក Jusanji ដែលមានភាពអស្ចារ្យបំផុតនៅតំបន់នោះផងដែរ។

7- Gyeongju’s Pink Muhly Field ៖ វាលស្មៅពណ៌ផ្កាឈូកកំពុងទាក់ទាញ់ការចាប់អារម្មណ៍ ដែលជាតំបន់ទេសចរណ៍ថ្មីមួយរបស់ប្រទេសកូរ៉េ។ វាមានពណ៌ផ្កាឈូកដ៏ចម្លែក ដោយមើលទៅមានភាពស្រស់ស្អាត និងមានមនុស្សជាច្រើនបានចែកចាយនៅលើបណ្តាញសង្គម ដែលធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ទៅនឹងពណ៌ដ៏ប្លែកមួយនេះ។ ហើយកន្លែងនេះក៏ជាកន្លែងដែលពេញនិយមបំផុតរបស់ប្រទេសកូរ៉េផងដែរ។

8-Jeju Island  ៖ គឺជាកោះដែលជាទីកន្លែងដ៏អស្ចារ្យមួយ ហើយពិតជាមិនគួរមើលរំលង​ ប្រសិនបើលោកអ្នកបានទៅលេងនៅប្រទេសកូរ៉េ។ Jeju ដែលជាកោះធំមួយក្នុងចំណោមកោះជាច្រើនទៀតរបស់ប្រទេសកូរ៉េ ដែលជាកន្លែងសម្រាប់វិស្សមកាល មួយដ៏ល្អបំផុតសម្រាប់អ្នកចូលចិត្តបែបសម្រស់ធម្មជាតិ ហើយត្រូវបានគេស្គាល់ថាជាតំបន់ជនបទដ៏ស្រស់ស្អាតមួយនៅក្នុងប្រទេសកូរ៉េ។

Tags: តំបន់ទេសចរណ៍បរទេស
Previous Post

ខ្ញី មានឥទ្ធិពលយ៉ាងណាខ្លះចំពោះសុខភាព?

Next Post

មកស្គាល់ឈ្មោះកោះទាំង ២៣ ក្នុងដែនសមុទ្រខេត្តកោះកុង

Ken My

Ken My

kenmy@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
មកស្គាល់ឈ្មោះកោះទាំង ២៣ ក្នុងដែនសមុទ្រខេត្តកោះកុង

មកស្គាល់ឈ្មោះកោះទាំង ២៣ ក្នុងដែនសមុទ្រខេត្តកោះកុង

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.