មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គឺជាពានរង្វាន់ដ៏សំខាន់បំផុតសម្រាប់ភាពជោគជ័យផ្នែកកីឡាចំពោះអត្តពលិកគ្រប់រូប ខណៈឥឡូវនេះនាឡិកាដៃ OMEGA បានបញ្ចេញម៉ូដែល Paris 2024 Bronze Gold Editions ជាផ្លូវការក្នុងការទទួលស្គាល់ពានរង្វាន់នៃព្រឹត្តិការណ៍កីឡាំអូឡាំពិក ទីក្រុងប៉ារីសឆ្នាំ 2024។
រូបរាងនៃនាឡិកាដៃទាំងមូលមានការរចនាឡើងយ៉ាងពិសេសដោយ វាបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅអំពីភាពជោគជ័យ ព្រមទាំងរួមបញ្ចូលនិមិត្តសញ្ញាមេដាយទាំង 3 (មាស ប្រាក់ សំរិទ្ធ)។
OMEGA Paris 2024 Bronze Gold Editions ៖ ស្រោមនៃតួនាឡិកាទាំងមូលជា មាសសំរិទ្ធ ដែលមានទំហំសរុប 39mm ហើយលោហធាតុ “មាសសំរិទ្ធ” នេះ ផ្សំឡើងពី មាស ប្រាក់ និង Palladium 37.5% (Ag 925 Silver, in 18K Sedna™, PVD Bronze Gold) ។ លក្ខណៈពិសេសដែលគួរឱ្យកត់សម្គាល់ផ្សេងទៀតរបស់ OMEGA Bronze Gold Edition… វាមានលំនាំ “Clous de Paris” នៅចំកណ្តាលនៃតួនាឡិកាដែលបានឆ្លុះបង្ហាញអំពីឫសគល់សិល្បៈហត្ថកម្មរបស់ប្រទេសបារាំង ម្យ៉ាងវាក៏ជានិមិត្តសញ្ញានៃរចនាប័ទ្មម៉ត់ចត់ និងមានភាពឆើតឆាយបំផុត។
រូបរាងបែបបុរាណរបស់នាឡិកា Paris 2024 Bronze Gold Edition ត្រូវបានបំផុសគំនិតដោយនាឡិកាដៃ OMEGA បុរាណតាំងពីឆ្នាំ 1939 – ត្រឡប់ទៅរកឆ្នាំដំបូងបំផុតនៃការបង្កើតម៉ាកប្រេន OMEGA ។
គួរបញ្ជាក់ផងដែរ ការរចនាម៉ូតនាឡិកានេះឡើង គឺដើម្បីប្រារព្ធជាការឧទ្ទិសដល់សមិទ្ធិផលកីឡាដែល OMEGA បានធ្វើការចូលរួមយ៉ាងស៊ីជម្រៅនៅលើមាត្រដ្ឋានពិភពលោក។ ក្រុមហ៊ុន OMEGA បានក្លាយជានាឡិការកំណត់ពេលវេលានៅក្នុងការប្រកួតកីឡាំពិក តាំងពីឆ្នាំ 1992 មកម្លេះ ខណៈក្រុមហ៊ុនផលិតនាឡិកាស្វីសជាលក្ខណៈអន្តរជាតិជាអ្នកកំណត់ពេលវេលាផ្លូវការនៅក្នុងការប្រកួតកីឡាអូឡាំពិកតាំងពីឆ្នាំ 1932 រហូតមក។