• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

សមាគមក្លិបទេសចរណ៍សៀមរាប បង្កើតកម្មវិធីទូរស័ព្ទដៃទំនើបមួយឈ្មោះថា “សៀមរាបវ៉ុនឌ័រ Siem Reap Wonder” ក្នុងការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ

by Ken My
ពុធ សីហា 14th, 2024
in ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

សមាគមក្លិបទេសចរណ៍សៀមរាប នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ក្នុងជំហាន ដ៏សំខាន់មួយសម្រាប់វិស័យទេសចរណ៍ក្នុងក្រុងសៀមរាប បានបង្កើតកម្មវិធីទូរស័ព្ទដៃទំនើប មួយឈ្មោះថា “សៀមរាបវ៉ុនឌ័រ Siem Reap Wonder” ដែលស្របទៅតាមចក្ខុវិស័យ របស់រដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ។

កម្មវិធីនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៅក្នុងដំណើរក្លាយជាគោលដៅ ទេសចរណ៍ឆ្លាតវៃឈានមុខគេនៅកម្ពុជា។ អភិវឌ្ឍន៍ឡើងតាមរយៈកិច្ចសហការ រវាងក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក និងអ្នកជំនាញទេសចរណ៍ ដែលមានគំនិតឈានមុខ Siem Reap Wonder គឺជាគំនិតផ្តួចផ្តើមទេសចរណ៍ឆ្លាតវៃដំបូងគេនៅកម្ពុជា។ ដំណោះស្រាយ ទាំងអស់នេះ មានគោលបំណងផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់​ភ្ញៀវទេសចរ ក៏ដូចជាការ​លើកកម្ពស់ការអនុវត្តន៍ទេសចរណ៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវ។

លោក សុខុម សំអុល នាយកប្រតិបត្តិនៃសមាគមក្លិបទេសចរណ៍សៀមរាប (STC) មានប្រសាសន៍ថា “, Siem Reap Wonder គឺជាចក្ខុវិស័យទេសចរណ៍ឆ្លាតវៃ របស់យើងទាំងអស់គ្នា។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត យើងមិនគ្រាន់ តែអាចកែលម្អបទពិសោធន៍របស់ភ្ញៀវទេសចរប៉ុណ្ណោះទេ គឺយើងកំពុងកែ ប្រែប្រព័ន្ធអេកូឡូស៊ី ទេសចរណ៍ទាំងមូលនៃទីក្រុងសៀមរាបជារបស់យើងនេះ”។

មុខងារឆ្លាតវៃសម្រាប់បទពិសោធន៍ទេសចរណ៍កាន់តែសម្បូរបែប Siem Reap Wonder មានមុខងារសំខាន់ពីរដែលបង្ហាញពីសក្តានុពលនៃទេសចរណ៍ឆ្លាតវៃ៖ ១. អ្វីៗដែលត្រូវធ្វើ(Thing to do)៖ មគ្គុទេសក៍ឌីជីថលឆ្លាតវៃនេះ លើសពីការដាក់ បង្ហាញសេវាកម្ម។ វាប្រើប្រាស់នូវដំនោះស្រាយដ៏អស្ចារ្យ ដើម្បីផ្តល់អនុសាសន៍ផ្ទាល់ ខ្លួនដល់អ្នកប្រើបា្រស់ដោយផ្អែកលើចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ បង្ហាញ​ទិន្នន័យជាក់ស្តែងអំពីចំនួនមនុស្សដែលកំពុងប្រាស់សេវាកម្មទេសណ៍ណាមួយក្នុងកម្មវិធី និងពត៌មានសំខាន់ៗផ្សេងទៀត។ មុខងារឆ្លាតវៃនេះ ជាចលករនាំលំហូរ ភ្ញៀវទេសចរទៅកាន់ទីតាំងទេសចរណ៍ ដែលស្របទៅនឹងគោលដៅទេសចរណ៍ ប្រកបដោយចីរភាព។ ២. អ្វីដែលកំពុងកើតឡើងឥឡូវនេះ(What’s happening now)៖ ដោយប្រើប្រាស់ការរួមបញ្ចូលទិន្នន័យជាក់ស្តែងជាមួយអ្នករៀបចំព្រឹត្តិការណ៍ក្នុងមូលដ្ឋាន និងស្ថាប័នផ្សេងៗ មុខងារនេះផ្តល់ព័ត៌មានដល់ភ្ញៀវទេសចរអំពីព្រឹត្តិការណ៍ ដែលកំពុងកើតមានជាក់ស្តែងសំរាប់ទេសចរណ៍។ មានមុខងាជាអ្នក​ណែនាំព្រឹត្តិការណ៍ដែលស្របនឹងចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ ដែលបង្កើនការចូលរួម និងលើកកម្ពស់បទពិសោធន៍នានា ដែលគេមិនបានដឹងពីមុនមក។

 

សេវាកម្មទេសចរណ៍ឆ្លាតវៃរួមបញ្ចូលគ្នា មុខងារបន្ថែមរបស់កម្មវិធីនេះ បង្ហាញបន្ថែមទៀតពីការប្តេជ្ញាចិត្តរបស់យើងចំពោះទេសចរណ៍ឆ្លាតវៃ៖-ការដាក់ពាក្យសុំទិដ្ឋាការ អេឡិចត្រូនិក៖ ធ្វើឱ្យដំណើរការចូលប្រទេសកាន់តែងាយស្រួល មុខងារនេះប្រើប្រាស់ការអ៊ិនគ្រីបទិន្នន័យកម្រិតខ្ពស់ដើម្បីធានាបាននូវការដាក់ពាក្យសុំទិដ្ឋាការប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ដោយកាត់បន្ថយបន្ទុករដ្ឋបាល និងកែលម្អបទពិសោធន៍មុនពេលធ្វើដំណើរ។ -ការដឹកជញ្ជូន៖ បង្ហាញជូនទិន្នន័យជាក់ស្តែង ពីអ្នកផ្តល់សេវាដឹកជញ្ជូនក្នុងស្រុក មុខងារនេះផ្តល់នូវការណែនាំផ្លូវដោយឆ្លាតវៃ និងជម្រើសដឹកជញ្ជូនច្រើនប្រភេទ ដែលលើកកម្ពស់ការស្វែងរក ទីតាំងប្រកបដោយប្រសិទ្ធភាព និងចីរភាព។ – ការកក់មគ្គុទេសក៍ទេសចរណ៍៖ វេទិកានេះប្រើប្រាស់វិធីសាស្រ្តផ្គូផ្គង ដើម្បីភ្ជាប់ភ្ញៀវទេសចរជាមួយមគ្គុទេសក៍ ដែលមានជំនាញត្រូវនឹងចំណាប់អារម្មណ៍របស់ភ្ញៀវ។ -ស្ប៉ា និងភោជនីយដ្ឋាន៖ មុខងារទាំងនេះផ្តល់នូវការណែនាំផ្ទាល់ខ្លួនដោយផ្អែកលើចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ម៉ោងសម្រាប់កក់សេវាកម្ម និង មុខម្ហូប សម្រាប់ភ្ញៀវ។ -ព័ត៌មានជើងហោះហើរ៖ រួមបញ្ចូលព័ត៌មានជើងហោះហើរពីព្រលានយន្តហោះ មុខងារនេះផ្តល់នូវការធ្វើ បច្ចុប្បន្នភាពជាក់ស្តែង។

លោកបន្តថា “កម្មវិធីរបស់យើងបង្ហាញពីរបៀបដែលទេសចរណ៍ឆ្លាតវៃអាច បង្កើតតម្លៃសម្រាប់ទាំងភ្ញៀវទេសចរ និងគោលដៅទេសចរណ៍។ ដោយប្រើប្រាស់ទិន្នន័យ និងបច្ចេកវិទ្យា យើងកំពុងបង្កើតបទពិសោធន៍ផ្ទាល់ខ្លួនដ៏រលូនមួយ និងស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍នាពេលអនាគត”។ ភាពស៊ីសង្វាក់គ្នា រវាងចីរភាព និងទេសចរណ៍ឆ្លាតវៃ ស្របតាមនិន្នាការទេសចរណ៍ ឆ្លាតវៃសកល Siem Reap Wonder រួមបញ្ចូលមុខងារដែលលើកកម្ពស់ការធ្វើដំណើរប្រកបដោយចីរភាព និងទំនួលខុសត្រូវ។ គាត់ពន្យល់ថា “យើងកំពុងប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ដើម្បីលើកទឹកចិត្តឥរិយាបថទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។ ឧទាហរណ៍ កម្មវិធីរបស់យើងផ្តល់ជូនដល់អ្នកប្រើប្រាស់ ដោយអាចធ្វើការជ្រើសរើសជម្រើស សេវាទេសចរណ៍ការពារឬស្រលាញ់បរិស្ថាន ភ្ញៀវទេសចរណ៍អាចទស្សនា ក្នុងម៉ោងដែលមិនសូវមមាញឹក ដែលរួមចំណែកដល់លំនាំទេសចរណ៍ កាន់តែមាននិរន្តរភាព”។        «នវានុវត្តន៍ទេសចរណ៍ឆ្លាតវៃនាពេលអនាគត»ដោយសម្លឹងទៅមុខ ក្រុមការងារ Siem Reap Wonder កំពុងរៀបចំផែនការដើម្បីរួមបញ្ចូលមុខងារទេសចរណ៍ ឆ្លាតវៃកម្រិតខ្ពស់បន្ថែមទៀត រួមមាន៖ – Loyalty Program ដែលផ្អែកលើ blockchain ដើម្បីលើកទឹកចិត្ត និងផ្តល់រង្វាន់សម្រាប់ការជ្រើសរើសទេសចរណ៍ប្រកបដោយនិរន្តរភាព
– Chatbot ដែលដំណើរការដោយ AI សម្រាប់ជំនួយការធ្វើដំណើរផ្ទាល់ខ្លួន ២៤/៧។ -ការមើលជាមុននូវទីតាំងទាក់ទាញតាមរយៈបច្ចេកវិទ្យាពិតនិម្មិត ដើម្បីជួយក្នុងការរៀបចំ ផែនការធ្វើដំណើរ។ -ការរួមបញ្ចូលជាមួយប្រព័ន្ធសណ្ឋាគារឆ្លាតវៃសម្រាប់បទ ពិសោធន៍ស្នាក់នៅដ៏រលូន។

លោកបានសន្និដ្ឋានថា “Siem Reap Wonder គ្រាន់តែជាការចាប់ផ្តើម នៃដំណើរទេស ចរណ៍ឆ្លាតវៃរបស់យើងប៉ុណ្ណោះ។ ពេលដែលយើងបន្តភាពច្នៃ ប្រឌិតរបស់យើង គឺយើងមិនគ្រាន់តែកែលម្អបទពិសោធន៍របស់ភ្ញៀវ ទេសចរម្នាក់ៗប៉ុណ្ណោះទេ យើងកំពុង បង្កើតប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ដែលមានភាពធន់ និងមាននិរន្តរភាពកាន់តែច្រើន ដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍ទាំងមូល”។ ការចាប់ផ្តើមដំណើរ ការ Siem Reap Wonder គូសបញ្ជាក់ពីពេលវេលា សំខាន់នៃការវិវត្តន៍ របស់សៀមរាបជាគោល ដៅទេសចរណ៍ឆ្លាតវៃ។ ដោយការរួមបញ្ចូលយ៉ា ងរលូននូវបច្ចេកវិទ្យាជាមួយនឹងកេរដំណែល វប្បធម៌ដ៏សម្បូរបែបនៃតំបន់នេះ កម្មវិធីនេះ បង្កើតស្តង់ដារថ្មីសម្រាប់ដំណោះស្រាយការ ធ្វើដំណើរឆ្លាតវៃនៅក្នុងតំបន់៕

ប្រភព៖ AKP

Tags: តំបន់ទេសចរណ៍ក្នុងស្រុក
Previous Post

(English) Traditions may Change, but Love Stays

Next Post

រីករាយជាមួយទិដ្ឋភាពនៅលើរថភ្លើងដ៏ប្រណីត និងស្រស់ស្អាតបំផុតលើពិភពលោក

Ken My

Ken My

kenmy@ladies.com.kh

Related Posts

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Louis Vuitton ចូលរួមការតាំងពិព័រណ៍ Osaka
កម្សាន្ត

Louis Vuitton ចូលរួមការតាំងពិព័រណ៍ Osaka

by Pisey Dim
សុក្រ ឧសភា 2nd, 2025
ចំនួបរវាងអក្សរសិល្ប៍ និងស្ថាបត្យកម្មដ៏អស្ចារ្យ
កម្សាន្ត

ចំនួបរវាងអក្សរសិល្ប៍ និងស្ថាបត្យកម្មដ៏អស្ចារ្យ

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post

រីករាយជាមួយទិដ្ឋភាពនៅលើរថភ្លើងដ៏ប្រណីត និងស្រស់ស្អាតបំផុតលើពិភពលោក

ADVERTISEMENT

Recent.

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (268)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.