Year: 2024

កម្មវិធី «វិថីហិរញ្ញវត្ថុរដូវកាលទី២» ក្រោមប្រធានបទ « រៀបចំគោលដៅអនាគតដោយចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុ» ដើម្បីបញ្ជ្រាបចំណេះដឹងដល់ សិស្ស និស្សិត

កម្មវិធី «វិថីហិរញ្ញវត្ថុរដូវកាលទី២» ក្រោមប្រធានបទ « រៀបចំគោលដៅអនាគតដោយចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុ» ដើម្បីបញ្ជ្រាបចំណេះដឹងដល់ សិស្ស និស្សិត

  កម្មវិធី វិថីហិរញ្ញវត្ថុ ក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីអំពី “ រៀបចំអនាគត ផ្តើមចេញពីការរៀបចំហិរញ្ញវត្ថុ”  ដែលធ្វើឡើងនាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឃមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន(CJCC) ដោយមានការចូលរួមពីវាគ្មិន មានបទពិសោធន៍ច្រើនឆ្នាំលើវិស័យ និងចំនេះដឹងហិរញ្ញវត្ថុ ជាច្រើនរូប និងមានសិក្ខាកាមចូលរួមជាង ២០០នាក់។ វេទិកាកិច្ចពិភាក្សានេះ មានគោលបំណងចែករំលែក ...

OMEGA បានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាអ្នកកំណត់ពេលវេលាផ្លូវការនៃការប្រកួតកីឡាអូឡាំពិកឆ្នាំ 2028 នៅរដ្ឋ Los Angeles

OMEGA បានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាអ្នកកំណត់ពេលវេលាផ្លូវការនៃការប្រកួតកីឡាអូឡាំពិកឆ្នាំ 2028 នៅរដ្ឋ Los Angeles

បើទោះបីជា ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 2024 នៅទីក្រុងប៉ារីសទើបតែបានបញ្ចប់ក៏ដោយ ប៉ុន្តែក្រុមហ៊ុន OMEGA កំពុងសម្លឹងឆ្ពោះទៅមុខរួចជាស្រេចសម្រាប់ ការប្រកួតកីឡាអូឡាំពិកឆ្នាំ 2028 ដែលធ្វើឡើងនៅរដ្ឋ Los Angeles នៃសហរដ្ឋអាមេរិច ។ ដើម្បីចាប់ផ្តើមការប្រារព្ធពិធីនេះ OMEGA House Paris បានរៀបចំព្រឹត្តិការណ៍ដែលមានលក្ខណៈជាការជួបជុំបែបហូលីវូដ ទាក់ទាញភ្ញៀវកិត្តិយសជាច្រើនអមដោយផ្លូវអត្តពលិកកីឡា ...

Toner ឬ ទឹកជូតមុខ អាចមានឥទ្ធិពលយ៉ាងណាខ្លះចំពោះស្បែកមុខ?

Toner ឬ ទឹកជូតមុខ អាចមានឥទ្ធិពលយ៉ាងណាខ្លះចំពោះស្បែកមុខ?

ទឹកជូតមុខ “Toner” ត្រូវបានគេស្គាល់ជាផលិតផលថែរក្សាសម្រាប់ជូតស្បែកមុខ បន្ទាប់ពីលាងសម្អាតមុខរួច។ ផលិតផលមួយនេះ គឺជាមធ្យោបាយដ៏ល្អមួយក្នុងការកម្ចាត់ជាតិខ្លាញ់លើស ភាពកខ្វក់នៅលើស្បែក និងប្រេងដែលចេញពីស្បែកមុខ។ ម្យ៉ាង ទឹកជូតមុខអាចកម្ចាត់ចោលនូវភាគល្អិតកខ្វក់ និងធូលីមិនល្អដែលអ្នកបានប៉ះពាល់មកពីបរិស្ថានខាងក្រៅ នៅសេសសល់ទុំជាប់លើស្បែក បើទោះបីជាអ្នកថ្វើការលាងសម្អាតមុខរួចរាល់ក៏ដោយ។ លើសពីនេះ Toner ក៏អាចរក្សាតុល្យភាពកម្រិត pH របស់ស្បែក ឬកាត់បន្ថយស្នាមអាចម៍រុយ និងការរលាកផងដែរ។ ...

អនុវត្តគន្លឹះទាំង 6 នេះ ដើម្បីទទួលបានស្បែកខ្លួនស្អាតភ្លឺថ្លាមានសំណើម

អនុវត្តគន្លឹះទាំង 6 នេះ ដើម្បីទទួលបានស្បែកខ្លួនស្អាតភ្លឺថ្លាមានសំណើម

សុភាពនារីគ្រប់រូបរូបតែងប្រាថ្នាចង់បានស្បែកស្អាតភ្លឺថ្លា ទន់រលោង និងគ្មានស្នាមជ្រីវជ្រួញ ព្រោះនៅពេលណាដែលមានស្បែកស្រស់ស្អាតគ្មានការរំខានពីស្លាកស្នាម នោះក៏ជាផ្នែកមួយធ្វើឲ្យអារម្មណ៍ល្អផងដែរ។ ស្បែកស្អាតបានចូលរួមបង្ហាញអំពីភាពស្រស់ស្អាត រាងកាយមានសុខភាពល្អ ឬទទួលបានការយកចិត្តទុកដាក់មើលថែបានដិតដល់ទាំងផ្នែកខាងក្នុង និងខាងក្រៅ។ សុខុមាលភាពនៃស្បែកមុខ និងស្បែកខ្លួនភ្លឺចែងចាំងបានផ្សាភ្ជាប់ពាក់ព័ន្ធជាមួយការរួមបញ្ចូលនៃទម្លាប់ថែរក្សាស្បែកដោយឧស្សាហ៍ព្យាយាម ទទួលទានរបបអាហារសុខភាព កាត់បន្ថយភាពតានតឹង ជាពិសេសស្វែងយល់ដឹងអំពីវិធីសាស្រ្តក្នុងការថែរក្សាស្បែកដែលមានប្រសិទ្ធិភាព។ ជាមួយនឹងការថែទាំដោយការយកចិត្តទុកដាក់ត្រឹមត្រូវ អ្នកនឹងអាចទទួលបានស្បែកភ្លឺថ្លាដែលអ្នកចង់បាន រួមទាំងបំពេញនូវទំនុកចិត្តជឿជាក់ចំពោះខ្លួនឯង… សូមអនុវត្តគន្លឹះទាំង 6 យ៉ាងខាងក្រោមនេះ ...

វិធីបន្ថែម “តែ” ទៅក្នុងទម្លាប់នៃការថែរក្សាសម្រស់របស់អ្នក

វិធីបន្ថែម “តែ” ទៅក្នុងទម្លាប់នៃការថែរក្សាសម្រស់របស់អ្នក

អស់រយៈពេលជាច្រើនសតវត្សមកហើយដែលរុក្ខជាតិ “តែ” គឺជាផ្នែកមួយនៃឱសថបុរាណ ត្រូវបានគេចាត់ទុកថាវាជាឱសថទិព្វដែលមិនអាចកាត់ថ្លៃបាន ក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីមួយចំនួន ខណៈតែទាំងអស់នោះត្រូវបានគេប្រើប្រាស់ជាថ្នាំសម្រាប់ព្យាបាលរោគសញ្ញាក្រពះ ឬជំងឺផ្តាសាយ។ អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ គឺអត្ថប្រយោជន៍របស់តែមិនត្រឹមតែកំណត់ទៅលើការព្យាបាលជំងឺតែប៉ុណ្ណោះទេ ប្រភេទតែមួយចំនួនក៏អាចបញ្ចូលទៅក្នុងវិធីថែរក្សាសម្រស់តាមបែបធម្មជាតិ ដើម្បីទទួលបានសម្រស់ស្រស់ស្អាតផងដែរ។ តែបៃតង តែបៃតងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដ៏ល្អ សម្រាប់សុខភាពស្បែកដែលងាយរងប្រតិកម្ម ព្រោះវាជួយកាត់បន្ថយការរលាកក្រហម ក្រហាយ និងរមាស់ រួមមានក្នុងស្ថានភាពជំងឺមួយចំនួនដូចជា ជំងឺត្រអក ជំងឺស្បែករបកក្រហម ...

Angelina Jolie ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសម្រស់នៃម៉ាកយីយោដ៏ល្បីល្បាញ Tom Ford

Angelina Jolie ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសម្រស់នៃម៉ាកយីយោដ៏ល្បីល្បាញ Tom Ford

ភាពជាដៃគូរវាងតារាសម្ដែងអាមេរិក និងម៉ាកយីហោប្រណីតដ៏ល្បីល្បាញនេះ គឺជានិមិត្តរូបនៃការរួបរួមតំណាងពីររូប ក្នុងការចែករំលែកនូវទស្សនៈរួមបញ្ចូលគ្នានៃភាពឆើតឆាយ និងស្ទីលដ៏ពេញនិយម។ ពិភពនៃ ភាពស្រស់ស្អាត បានស្វាគមន៍យ៉ាងកក់ក្តៅទៅលើការសហការពិសេសថ្មីមួយគឺ ៖ អ្នកស្រី Angelina Jolie ដែលជាតារាហូលីវូតជួរមុខ និងជាសកម្មជនមនុស្សធម៌ត្រូវបានតែងតាំង និងទទួលស្គាល់ក្លាយខ្លួនជាឯកអគ្គរដ្ឋទូតថ្មីនៃក្រុមហ៊ុន Tom Ford “Beauty” ។ តារាសម្តែងហូលីវូដ ...

Justin និង Hailey Bieber ស្វាគមន៍ចំពោះកំណើតកូនដំបូងរបស់ខ្លួនពោរពេញដោយក្តីស្រឡាញ់

Justin និង Hailey Bieber ស្វាគមន៍ចំពោះកំណើតកូនដំបូងរបស់ខ្លួនពោរពេញដោយក្តីស្រឡាញ់

Justin និង Hailey Bieber បានបង្ហាញការស្វាគមន៍ចំពោះកំណើតកូនដំបូងតាមរយៈការបង្ហោះនៅក្នុងបណ្តាញសង្គម Instagram បង្កការភ្ញាក់ផ្អើលដល់សំណាក់ហ្វេនគ្រប់ៗរូប ហើយនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងជីវិតរបស់គេ។ កាលថ្ងៃសៅរ៍ ទី 25 ខែ សីហា ឆ្នាំ 2024 គឺជាថ្ងៃដ៏វិសេសវិសាលសម្រាប់គូស្នេហ៍ Justin និង Hailey Bieber ...

ដំណោះស្រាយសម្រាប់ព្យាបាល​ បញ្ហាសក់ជ្រុះ ដ៏មានប្រសិទ្ធិភាព

ដំណោះស្រាយសម្រាប់ព្យាបាល​ បញ្ហាសក់ជ្រុះ ដ៏មានប្រសិទ្ធិភាព

មនុស្សជាច្រើនតែងជួបប្រទះការជ្រុះសក់ជាញឹកញាប់ ដែលធ្វើឱ្យសក់ស្តើង និងទំពែក ហើយបញ្ហាបណ្តាលឱ្យជ្រុះសក់ទាំងនោះអាចជារឿងដែលអ្នកកំពុងប្រព្រឹត្ត ក៏ដូចជាកើតឡើងប្រចាំថ្ងៃ។ មូលហេតុសំខាន់ៗចំនួន 2 ដែលធ្វើឱ្យអ្នកឲ្យជ្រុះសក់នោះ គឺកត្តាតំណពូជ និងបរិមាណអ័រម៉ូនភេទ Androgen កើនច្រើនពេក ដែលធ្វើឲ្យគល់សក់លែងរឹងមាំទៅជាងាយជ្រុះ ហើយបន្ថែមជាមួយកត្តារួមផ្សំផ្សេងៗទៀត ដូចជា ៖ • ស្ត្រេស • គេងមិនគ្រប់គ្រាន់ ...

អ្នកសារព័ត៌មានអាស៊ីប្រមាណ ១៤០នាក់ជួបជុំគ្នានៅសិង្ហបុរី

អ្នកសារព័ត៌មានអាស៊ីប្រមាណ ១៤០នាក់ជួបជុំគ្នានៅសិង្ហបុរី

បណ្តាអ្នកសារព័ត៌មានអាជីពចំនួន ១៤៣នាក់បាននិងកំពុងជួបជុំគ្នានៅក្នុងប្រទេសសិង្ហបុរី ក្នុងកម្មវិធីជំនួបអ្នកសារព័ត៌មានអាស៊ី AJF ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។ កម្មវិធីជំនួបរយៈពេល ៤ថ្ងៃដែលត្តូវបានរៀបចំឡើងដោយមូលនិធិ Temasek សហការជាមួយវិទ្យាស្ថានសិក្សាគោលនយោបាយ (IPS) នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមកម្មវិធីបណ្តុះបណ្តាលអ្នកសារព័ត៌មានអាស៊ី (AJF) នៅក្នុងប្រទេសសិង្ហបុរីចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់ឆ្នាំ២០២៤ នេះ ដោយនៅក្នុងនោះ ...

Cartier បញ្ចេញ Collection ថ្មីឈ្មោះ “Grain de Café” បង្កប់ភាពថ្លៃថ្នូរបំផុតសម្រាប់ស្រ្តី

Cartier បញ្ចេញ Collection ថ្មីឈ្មោះ “Grain de Café” បង្កប់ភាពថ្លៃថ្នូរបំផុតសម្រាប់ស្រ្តី

Cartier បានដាស់និមិត្តសញ្ញានៃភាពទំនើប និងរំលឹកអំពីអតីតកាលលាយលំជាមួយភាពស៊ីវីល័យ គឺ Collection “Grain de Café” ជាគ្រឿងអលង្ការមាសសុទ្ធ និងផ្លាទីន ស្រោបដោយត្បូងទទឹម ឬត្បូងពេជ្រ រួមបញ្ចូលទាំងអង្កាំ Rubellite ដើម្បីបន្ថែមទំហំមួយកម្រិតទៀតដល់រូបរាងផ្កាកាហ្វេ។ គំនូរនៃត្បូងពេជ្ររូបរាងគ្រាប់កាហ្វេបានបង្ហាញខ្លួនជាលើកដំបូងនៅក្រុមហ៊ុនគ្រឿងអលង្ការ Cartier (ផ្ទះទំនិញប្រណីតរបស់ប្រទេសបារាំង) ប្រមាណជា 90 ...

Page 51 of 138 1 50 51 52 138
ADVERTISEMENT

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.