Year: 2024

ធនាគារជាតិ អនុញ្ញាតឱ្យប្រើប្រាស់ប្រាក់ដុល្លារចាស់ឬប្រឡាក់នៅទូទាំងប្រទេស

ធនាគារជាតិ អនុញ្ញាតឱ្យប្រើប្រាស់ប្រាក់ដុល្លារចាស់ឬប្រឡាក់នៅទូទាំងប្រទេស

ធនាគារជាតិនៃកម្ពុជា បានចេញនូវវិធានការ២ចំណុ​ច ដើម្បីជួយសម្រួលក្នុងការចាយវាយក្រដាសប្រាក់ដុល្លារចាស់ៗ ឬទក់ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេចរណ៍បរទេសនៅក្នុងប្រទេសកម្ពុជា ។ នៅក្នុង​សេចក្តី​ប្រកាសនៅថ្ងៃទី២​ខែសីហា​ឆ្នាំ​២០២៤ ធនាគារជាតិ បានតម្រូវឱ្យគ្រ​ប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ​រួមទាំងអាជីវករដូប្រាក់នៅទូទាំងប្រទេស មិនត្រូវគិតថ្លៃកម្រៃសេវាបន្ថែម លើក្រដាសប្រាក់ដុល្លារដែល រហែក ទក់ ឬចាស់ពីអតិថិជនឡើយ។ការចេញសេចក្តីសម្រេចយ៉ាងដូច្នេះ គឺបន្ទាប់ពីនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ប្រកាសអនុញ្ញាតឱ្យការដូរប្រាក់ដុល្លារចាស់ ...

រដ្ឋបាលជលផល និងអង្គការ UNIDO ជំរុញក្នុងការនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិ

រដ្ឋបាលជលផល និងអង្គការ UNIDO ជំរុញក្នុងការនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិ

រដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នាពេលថ្មីៗកន្លងមកបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផល» ដើម្បីជូនដំណឹងដល់សហគ្រាសកែច្នៃផលជលផល និងប្រតិបត្តិការធុរកិច្ចជលផលពាក់ព័ន្ធដែលមានបំណងនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប ឱ្យដាក់ពាក្យស្នើសុំ និងទទួលបានលេខកូដសម្គាល់ មកកាន់រដ្ឋបាលជលផលដើម្បីចុះឈ្មោះអនុម័តសម្រាប់នាំចេញ។   បើតាមសេចក្តីជូនដំណឹងរបស់គម្រោងវិស័យជលផលក្រោយប្រមូលផល (CAPFISH-Capture) បានឱ្យដឹងនៅថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២៤នេះថា ការធានាបានសុច្ចរិតភាព ...

ក្នុងរយៈពេល ៧ខែ កម្ពុជាទទួលបានចំណូលជាង ២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋាន

ក្នុងរយៈពេល ៧ខែ កម្ពុជាទទួលបានចំណូលជាង ២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋាន

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ គ្រឹះស្ថានអង្គរ នៅថ្ងៃទី០៣ ខែសីហា​ឆ្នាំ២០២៤ ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានបង្ហាញថា កម្ពុជាទទួលបានចំណូលជាង ២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៥៨៤ ...

Universal Studios Singapore នឹងធ្វើការបើកឧទ្យានកំសាន្ត “Minion Land” ដំបូងគេបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ 2025

Universal Studios Singapore នឹងធ្វើការបើកឧទ្យានកំសាន្ត “Minion Land” ដំបូងគេបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ 2025

ការនាំមកនូវភាពអស្ចារ្យចុងក្រោយបំផុតនៃ Minion Land ប្រាកដជាផ្តល់នូវបទពិសោធន៍ថ្មីៗ រួមទាំងការកំសាន្តដ៏សម្បូរបែបចំពោះកុមារ និងយុវវ័យគ្រប់រូប! Bello, Minions! Universal Studios Singapore បានបង្ហាញការបន្ថែមថ្មីដ៏រស់រវើកចំពោះទេសភាពសួនកំសាន្តរបស់ខ្លួនគឺ Minion Land… គ្រោងនឹងបើកនៅឆ្នាំ 2025 ដែលឧទ្យានកំសាន្តបង្កប់ភាពទាក់ទាញឥតឈប់ឈរមួយនេះត្រូវបានបំផុសគំនិតសិទ្ធិផ្តាច់មុខ ដោយ Despicable Me ...

រីករាយចុងសប្តាហ៍ជាមួយទេសភាពកោះធម្មជាតិដ៏ស្រស់ស្អាតនៅក្នុងតំបន់អាស៊ី!

រីករាយចុងសប្តាហ៍ជាមួយទេសភាពកោះធម្មជាតិដ៏ស្រស់ស្អាតនៅក្នុងតំបន់អាស៊ី!

អនុញ្ញាតឱ្យខ្លួនឯងទទួលនូវសេចក្តីសុខផ្លូវចិត្ត និងផ្លូវកាយបន្ទាប់ពីថ្ងៃដ៏មមាញឹកពេញមួយសប្តាហ៍ជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាតអមវាលខ្សាច់ឆ្នេរសមុទ្រពណ៌សក្បុស បន្ថែមដោយខ្យល់អាកាសបរិសុទ្ធប្រៀបដូចឋានសួគ៌លើដី។ ខាងក្រោមនេះ គឺជាប្រជុំកោះធម្មជាតិដែលមានទេសភាពស្រស់ស្អាតបំផុតប្រចាំតំបន់អាស៊ី… ឆ្នេរខ្សាច់វែងអន្លាយ ទឹកសមុទ្រថ្លាឆ្វង់ ព្រៃប្រឹក្សាធម្មជាតិដែលនាំមកនូវអារម្មណ៍ស្រស់បំព្រង បំភ្លេចរាល់ទុកកង្វល់ទាំងអស់ ៖ កោះ Nusa Penida, ប្រទេសឥណ្ឌូនេស៊ី វាមានទីតាំងនៅជិតកោះបាលី ដោយ Nusa Penida ត្រូវបានគេផ្តោតសំខាន់ទៅលើសម្រស់ធម្មជាតិរបស់វា។ ទីប្រជុំជនដែលភ្ញៀវទេសចរនិយមទៅកំសាន្តជាងគេនោះគឺ ...

ទេសភាពស្រស់ស្អាត ទឹកធ្លាក់ឡែងកៅ សហគមន៍ទេសចរណ៍ធម្មជាតិថ្មី លើទឹកដីខេត្តមណ្ឌលគិរី

ទេសភាពស្រស់ស្អាត ទឹកធ្លាក់ឡែងកៅ សហគមន៍ទេសចរណ៍ធម្មជាតិថ្មី លើទឹកដីខេត្តមណ្ឌលគិរី

ទឹកធ្លាក់ឡែងកៅ ជាតំបន់ទេសចរណ៍មួយដែលពុំទាន់មានអ្នកទេសចរណាមកលេងច្រើននៅឡើយ ប៉ុន្តែមានទេសភាពស្រស់ស្អាត ជាមួយនឹងទឹកធ្លាក់មកពីលើភ្នំបែបធម្មជាតិ និងទេសភាពព្រៃភ្នំខៀវស្រងាត់ មានទឹកត្រជាក់ងូតលេងកម្សាន្ត ខ្យល់អាកាសបរិសុទ្ធ ស្តាប់នូវសំឡេងសត្វព្រៃយំដែលកំដរអារម្មណ៍របស់យើងពេលមកលេងនៅទីនេះហើយពិតជាមានភាពស្រស់ស្រាយដក់ជាប់ជាមួយនិងធម្មជាតិដ៏ស្រស់បំព្រងនៅទីនេះ ដែលស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រូបភាព៖ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា-ណុប វណ្ណារិទ្ធ

ធននាគារជាតិនៃកម្ពុជា អំពាវនាវអោយបន្តប្រើប្រាស់ប្រាក់រៀល ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

ធននាគារជាតិនៃកម្ពុជា អំពាវនាវអោយបន្តប្រើប្រាស់ប្រាក់រៀល ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ ជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មន្ត្រីរាជការ ខេត្តព្រៃវែង ដែលរៀបចំឡើងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង ខេត្ដព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា ...

ព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស៖ តើមានអ្វីខ្លះនៅក្នុងភូមិអូឡាំពិកសម្រាប់អត្តពលិកគ្រប់រូប?

ព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីសបានធ្វើការចាប់ផ្តើមបើកនៅថ្ងៃទី 26 ខែកក្កដា ក្រោយពីការបើកសម្ពោធកម្មវិធីដ៏វិសេសវិសាលរួចរាល់ ដោយគេឃើញរួមមានទាំងសង្វៀនកីឡាដ៏ប្រណីត និងការប្រកួតប្រជែងកីឡាជាច្រើន ព្រមទាំងភូមិអូឡាំពិកសម្រាប់អត្តពលិកគ្រប់រូបបានចោលការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនយ៉ាងខ្លាំង។ ភូមិនេះត្រូវបានឱ្យដឹងថាពុំអនុញ្ញាត្តចំពោះការចេញចូលដោយសេរី ការប្រមូលព័ត៌មាន ឬក្រុមទស្សនិកជនចេញចូលដោយសេរីនោះទេ ក្នុងគោលបំណងដើម្បីរក្សាសន្តិសុខ និងសន្តិភាពជូនអត្តពលិក។ យោងតាមគេហទំព័រផ្លូវការរបស់កីឡាអូឡាំពិកផ្ទាល់បានបង្ហាញឱ្យដឹងថា ភូមិអូឡាំពិកឆ្នាំនេះគឺមានអត្តពលិកស្នាក់នៅចំនួន 14,250 នាក់ក្នុងអំឡុងកម្មវិធីកីឡាអូឡាំពិក ឆ្នាំ 2024 ហើយត្រូវបានកំណត់ជាកន្លែងស្នាក់នៅរបស់អត្តពលិកចំនួន ...

អត្តពលិកស្រីបាញ់កាំភ្លើងអូឡាំពិកកូរ៉េខាងត្បូងម្នាក់ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធបណ្តាញសង្គម

អត្តពលិកស្រីបាញ់កាំភ្លើងអូឡាំពិកកូរ៉េខាងត្បូងម្នាក់ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធបណ្តាញសង្គម

ជាមួយទឹកមុខអង់អាច ឈាមត្រជាក់ និងមិនមានភាពភ័យខ្លាចអ្វីទាល់តែសោះ, Kim Ye-ji បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជុំវិញពិភពលោកផ្ទុះការចាប់អារម្មណ៍ និងការកោតសរសើរនាងមិនដាច់ពីមាត់ទៅលើឆន្ទៈក្នុងការប្រកួតកីឡាបាញ់កាំភ្លើងអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ 2024។ Kim Ye-ji គឺជាអត្តពលិកស្រីប្រកួតកីឡាបាញ់កាំភ្លើង ជនជាតិកូរ៉េខាងត្បូង ដែលទើបឈ្នះមេដាយប្រាក់ក្នុងវិញ្ញាសា កីឡាកាំភ្លើងខ្លីខ្យល់ 10 ម៉ែត្ររបស់ស្ត្រីនៅឯព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីសឆ្នាំ 2024 ...

ស្ដ្រីអាស៊ាន បានដើរតួរនាទីសំខាន់ជាមូលដ្ឋាន គ្រឹះនៃសហគម និងសេដ្ឋកិច្ច ដែលបានចូលរួមចំណែកដល់ការបង្កើតការងារ នូវការកាត់បន្ថយភាពក្រីក្រ

ស្ដ្រីអាស៊ាន បានដើរតួរនាទីសំខាន់ជាមូលដ្ឋាន គ្រឹះនៃសហគម និងសេដ្ឋកិច្ច ដែលបានចូលរួមចំណែកដល់ការបង្កើតការងារ នូវការកាត់បន្ថយភាពក្រីក្រ

វេទិកាបណ្តាញសហគ្រិនស្រ្តីឆ្នើមអាស៊ាន និងពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ានត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់នៅក្នុងរដ្ឋជាសមាជិកអាស៊ានផ្ដោតលើ៖ ការបង្កើតវេទិកាក្នុងតំបន់ ការគាំទ្រសហគ្រិនស្ត្រីអាស៊ានឱ្យមានលទ្ធភាពទទួលបានគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែប្រសើរឡើង ផ្តល់ឱកាសឱ្យសហគ្រិនទាំងនេះបង្កើតបណ្តាញសហគមន៍យ៉ាងរឹងមាំមួយ បង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានាឱ្យទទួលបានជោគជ័យ។ វេទិកាសហគ្រិនឆ្នើម និង ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ឆ្នាំ ២០២៤» រៀបចំឡើងនាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត ...

Page 58 of 138 1 57 58 59 138
ADVERTISEMENT

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.