ចំណុចសំខាន់ៗដែលបណ្តាលឱ្យគាំងបេះដូងរហូតដល់ស្លាប់
ការគាំងបេះដូង កើតឡើងនៅពេលដែលលំហូរឈាមទៅកាន់បេះដូងត្រូវបានកាត់បន្ថយ ឬមានការរាំងស្ទះ។ ជាធម្មតាការស្ទះសរសៃរឈាមដោយសារតែការប្រមូលផ្តុំជាតិខ្លាញ់ កូលេស្តេរ៉ុល និងសារធាតុផ្សេងៗទៀតនៅក្នុងសរសៃឈាមបេះដូង ។ ស្រទាប់ខ្លាញ់ដែលមានផ្ទុកកូលេស្តេរ៉ុលត្រូវបានគេហៅថាកំណកស្ទះក្នុងសរសៃរឈាម(Plaque)។ នៅពេលដែលមានកំណកស្ទះក្នុងសរសៃរឈាមគេហៅថា atherosclerosis ។ ជួនកាលកំណកស្ទះក្នុងសរសៃរឈាមប្រេះ វាអាចបង្កអោយមានកំណកស្ទះក្នុងលំហូរឈាម។ សាច់ដុំបេះដូងមានបញ្ហាដោយសារ កង្វះលំហូរឈាមទៅចិញ្ចឹមបេះដូង។ ការគាំងបេះដូងត្រូវបានគេហៅថាជំងឺ Myocardial Infarction ផងដែរ។ ជំងឺនេះត្រូវការការព្យាបាលភ្លាមៗដើម្បីការពារការគាំងបេះដូងរហូតដល់ស្លាប់។ ...
ខ្មែរ
English













