• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ភាពហត់នឿយនៃការធ្វើទំនាក់ទំនងក្នុងសង្គម

by Pisey Dim
អង្គារ មីនា 5th, 2024
in របទជីវិត, សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

នៅក្នុងសង្គមបច្ចុប្បន្នមនុស្សជាច្រើនជួបប្រទះបញ្ហាផ្សេងៗគ្នា ពួកគេត្រូវរកដំណោះស្រាយ និងការទប់ទល់ចំពោះបញ្ហានោះរៀងៗខ្លួន។ មិនត្រឹមតែទទួលរងនូវបញ្ហាផ្ទាល់ខ្លួនទេ ពួកគេក៏ទទួលរងនូវភាពហត់នឿយនៅក្នុងការធ្វើទំនាក់ទំនងក្នុងសង្គម ដែលបញ្ហានេះតែងកើតមានឡើងជាញឹកញយនៅពេលដែលអ្នកបានចូលសង្គមរហូតដល់ចំណុចមួយដែលអ្នកមិនអាចធ្វើសកម្មភាពនោះបន្តទៀតបាន។ កត្តាដែលបង្កឱ្យកើតមានអារម្មណ៍ថាហត់នឿយក្នុងសង្គម អាចត្រូវបានកើតឡើងដោយ ការអស់កម្លាំងផ្លូវចិត្ត និង ភាពហត់នឿយក្នុងខ្លួនប្រាណ ។

វាមិនមែនការហត់នឿយដែលទាក់ទងនឹងតួនាទីផ្ទាល់ខ្លួន ឬទំនួលខុសត្រូវដែលជាក់លាក់នោះទេ ការហត់នឿយនៅក្នុងសង្គមគឺជាអារម្មណ៍ទូលំទូលាយនៃការហត់នឿយដែលទទួលបានពីបរិយាកាសជុំវិញខ្លួន និងបញ្ចេញកម្លាំងហួសប្រមាណ បន្ទាប់ពីចំណាយពេលជាមួយអ្នកដទៃ។ វាបានជះឥទ្ធិពលយ៉ាងអាក្រក់ដល់មនុស្សគ្រប់រូបខុសៗគ្នា ហើយថែមទាំងប្រែប្រួលពេញមួយដំណាក់កាលនៃជីវិតរបស់ពួកទៀត។

សញ្ញាណនៃភាពហត់នឿយនៅក្នុងការធ្វើទំនាក់ទំនងក្នុងសង្គម៖ 

• មានអារម្មណ៍ឆាប់ខឹង ម៉ួរម៉ៅ និងមិនចេះអត់ធ្មត់

• បាត់បង់ភាពរីករាយចំពោះអន្តរកម្មសង្គមរីករាយ

• អស់កម្លាំងផ្លូវអារម្មណ៍ និងរាងកាយទាំងមូលគ្មានថាមពល

• ពិបាកក្នុងការផ្តោតអារម្មណ៍

• ការដកខ្លួនចេញពីសង្គម និងចង់នៅម្នាក់ឯងជាជាងមានគ្នីគ្នា

• រោគសញ្ញាដែលបញ្ចេញទៅលើរាងកាយខាងក្រៅ ដូចជា ឈឺក្បាល ឬគេងមិនលក់ជាដើម

1.     កំណត់គោលដៅសង្គមឱ្យបានច្បាស់លាស់៖

ចូរអនុញ្ញាតឱ្យខ្លួនអ្នកផ្លាស់ប្តូរទៅតាមរបបសង្គមចុះ ប៉ុន្តែត្រូវមានគោដៅផ្ទាល់ខ្លួនច្បាស់លាស់ និងជៀសវាងការទទួលរងនូវបន្ទុកដែលលើសកម្រិតនៃកាលវិភាគផ្ទាល់ខ្លួនរបស់អ្នក។

2.    កាលវិភាគ “ពេលវេលាផ្ទាល់ខ្លួន”៖

ចូរអ្នកចាត់​ទុក​ពេល​ទំនេររបស់អ្នក ​សំខាន់​ដូច​ការ​ប្រជុំដ៏ធំមួយ។ បង្កើតវិសម្សកាលសម្រាប់ការដើរកំសាន្ត កាត់បន្ថយភាពតានតឹង  ការធ្វើសម្មាធិសម្រួលផ្លូវអារម្មណ៍ ឬសម្រាករាងកាយទាំងមូល។

3.     រៀបចំវិធីថែទាំខ្លួនឯងខ្នាតតូចនៅកន្លែងធ្វើការ៖

មានអារម្មណ៍ធុញថប់បន្ទាប់ពីការប្រជុំមែនទេ? អ្នកអាចចាក់ទឹកតែក្តៅញុំាមួយកែវ ស្តាប់តន្រី្តរំងាប់អារម្មណ៍ រួចបិទភ្នែក តម្រេតដងខ្លួនផ្អែកលើកៅអីក្នុងបន្ទប់ធ្វើការរបស់អ្នក។

4.    ទំនាក់ទំនងត្រូវមានព្រំដែនជាក់លាក់៖

មិនមែនមានន័យថា អ្នកអាចសម្របបានទៅគ្រប់ស្ថានការដែលគេទម្លាក់មកកាន់អ្នកទេ។ រក្សាថាមពលក្នុងសង្គមរបស់អ្នកដោយការបដិសេធថា “ទេ” ចំពោះផែនការមួយចំនួនដែលចាំបាច់សម្រាប់អ្នក ឬជាផ្ទេរភារកិច្ចផ្សេងៗ។

5.    ល្អចំពោះខ្លួនឯងឱ្យបានច្រើន​៖

សូមកុំមានអារម្មណ៍ថាវាជាកំហុសនៅពេលដែលផ្តល់អាទិភាពដល់សុខុមាលភាពរបស់អ្នកមុនអ្វីៗគ្រប់យ៉ាង។សូមអ្នកចងចាំថា ខ្លួនឯងខ្លាំង និងមានសមត្ថភាពគ្រប់គ្រាន់ ទើបអាចបង្កើតគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងភាពនឿយហត់ក្នុងសង្គម។ សូមយកចិត្តទុកដាក់ទាំងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ។

ក្រោយពីការស្វែងយល់ដឹងអំពីលើសញ្ញាប៉ះពាល់នៃភាពហត់នឿយក្នុងការធ្វើទំនាក់ទំនងក្នុងសង្គមទាំងនេះ និងទទួលបាននូវដំណោះស្រាយក្នុងការរអនុវត្តការថែទាំខ្លួនឯង យើងធានាថាអ្នកនឹងទទួលអារម្មណ៍ថា បរិបទសង្គមរបស់អ្នកមានភាពរីករាយដ៏សម្បូរបែប ដោយមិនធ្វើឱ្យហត់នឿយខ្លាំង និងទទួលអារម្មណ៍បាត់បង់ចំណង់ចំណូលចិត្តឡើយ។

Previous Post

មកស្វែងយល់ពី អត្ថប្រយោជន៍របស់ “ប្រេងដូង” ចំពោះសុខភាពស្បែករបស់​យើង

Next Post

សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ រៀបចំចុះអនុស្សរនៈយោគយល់គ្នា ដែលមានការចូលរួមពីវិនិយោគិនចំនួន៣៥០នាក់

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1
សុខភាព និង សម្ផស្ស

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

by Pisey Dim
សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍
សុខភាព និង សម្ផស្ស

ជម្ងឺថប់បារម្មណ៍

by Kim Heng
ច័ន្ទ ឧសភា 12th, 2025
Load More
Next Post
សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ រៀបចំចុះអនុស្សរនៈយោគយល់គ្នា ដែលមានការចូលរួមពីវិនិយោគិនចំនួន៣៥០នាក់

សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ រៀបចំចុះអនុស្សរនៈយោគយល់គ្នា ដែលមានការចូលរួមពីវិនិយោគិនចំនួន៣៥០នាក់

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.