ទីក្រុងម៉ាកាវ ត្រូវបានគេស្គាល់ថាជាស្ថានសួគ៌នៃកាស៊ីណូ ឬទីក្រុង Las Vegas ទីពីរ ដែលមានទីកន្លែងប្រវត្តិសាស្រ្តក្នុងការទស្សនា និងអាហារដ៏សម្បូរបែបជាច្រើន។
ទីក្រុងដ៏ស្រស់ស្អាតមួយនេះ គឺលើសពីអ្វីដែលអ្នកបានឃើញនឹងភ្នែកទទេ។ ក្រៅពីកាស៊ីណូ ទីក្រុងម៉ាកាវបានផ្តល់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិនូវរមណីយដ្ឋានស្អាតៗដែលអាចចូលទស្សនាដោយឥតគិតថ្លៃ… មិនថាអ្នកមានទំនោរស្នេហាទៅលើប្រវត្តិសាស្ត្រពិត វប្បធម៌ អរិយធម៌ ឬជាអ្វីៗផ្សេងទៀតទេ កន្លែងទាំងនេះស្ថិតនៅទីក្រុងម៉ាកាវ នឹងផ្តល់ជូននូវការចូលទស្សនកិច្ចដោយមិនចំណាយថវិការមួយកាក់មួយសេន។
Senado Square (ទីលាន Senado)
Senado គឺទីលានមជ្ឈមណ្ឌលប្រវត្តិសាស្រ្តយូណេស្កូមួយស្ថិតនៅចំចំណុចកណ្តាលនៃទីក្រុងម៉ាកាវ មិនមែនគ្រាន់តែជាទីលានទីប្រជុំជនសម្រាប់ជនជាតិចិន និងព័រទុយហ្គាល់ក្នុងសតវត្សទី 16 ដល់ 18នោះទេ បច្ចុប្បន្នទីកន្លែងនេះបានក្លាយខ្លួនទៅជាតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តដែលភ្ញៀវបទេសចរអាចធ្វើដំណើរទស្សនកិច្ចបានដោយឥតគិតប្រាក់។ វាជាការលាយឡំដ៏គួរឱ្យចាប់អារម្មណ៍នៃរចនាប័ទ្មតាមលោកខាងលិច និងបូព៌ាជាមួយនឹងអគារ Leal Senado បែប Neoclassical ព្រមទាំងកូនតូបតូចៗនៅតំបន់ម្ខាងទៀតនៃ Senado។
មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចរបានផ្ទុះការសរសើរយ៉ាងខ្លាំង ទៅលើកម្រាលឥដ្ឋ Mosaic លំនាំរលក។ ជាការពិតណាស់ វាក៏ជាចំណុចចាប់ផ្តើមសម្រាប់ការទាក់ទាញជាច្រើនទៀតនៅក្នុងម៉ាកាវ។
Guia Fortress
អគារនេះ គឺជាផ្នែកមួយនៃមជ្ឈមណ្ឌលប្រវត្តិសាស្ត្របេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៃទីក្រុងម៉ាកាវ។ បង្គោលភ្លើងហ្វារដែលមានកំពស់ 15 ម៉ែត្រ គឺជាកន្លែងដែលទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាច្រើន ហើយមានអាយុកាលតាំងពីឆ្នាំ 1865 វាជាបង្គោលភ្លើងហ្វារទំនើបដំបូងគេបង្អស់នៅលើឆ្នេរសមុទ្រក្នុងតំបន់។
ភ្ញៀវទេសចរមានការស្ញប់ស្ញែងយ៉ាងខ្លាំងទៅនឹងផ្ទាំងគំនូរដ៏ប្រណិតមានការលាយបញ្ចូលគ្នានូវរចនាប័ទ្មប៉ែកលោកខាងលិច និងខាងកើតដែលតំណាងឱ្យនិមិត្តសញ្ញារៀងៗខ្លួន។ ក្រៅពីបង្ហាញអំពីប្រវត្តិសាស្ត្រពិត បន្ទាយ Guia Fortress ក៏បានផ្តល់នូវទិដ្ឋភាពជុំវិញទីក្រុងម៉ាកាវ និងបណ្តុំកោះក្បែរនោះផងដែរ។
Ruins of saint Paul’s
ទីកន្លែងនេះ គឺជាប្រាសាទបុរាណនៃវិហារកាតូលិកដ៏ធំបំផុតមួយក្នុងតំបន់អាស៊ីសាងសង់នៅអំឡុងសតវត្សរ៍ទី 16 “Santo António” នៃទីក្រុងម៉ាកាវ។ ប្រាសាទបុរាណ Ruins of saint Paul’s គឺជាទីកន្លែងអច្ឆរិយៈទាំងប្រាំពីរនៃប្រភពដើមព័រទុយហ្គាល់នៅលើពិភពលោក។ ផ្ទាំងនៃប្រាសាទបុរាណនេះ មានចម្លាក់ដ៏ស្មុគស្មាញប៉ុន្តែទាក់ទាញការបំផុសគំនិតពីគំនូរ និងប្រពៃណីអាស៊ីបូព៌ា ស្ថិតនៅលើភ្នំតូចមួយ ដែលមានកាំជណ្តើរថ្មចំនួន 68 កាំ។
The Parisian Macao
នេះអាចធ្វើឱ្យអ្នកភ្ញាក់ផ្អើលបន្តិច នៅពេលដែលទីក្រុងម៉ាកាវ មានសំណង់ថតចម្លងតាមបែបបទទីកន្លែងដ៏ល្បីល្បាញរបស់ទីក្រុងប៉ារីស (Eiffel Tower) ប៉ុន្តែជាសំណាងល្អ ការចូលទស្សនានៅកន្លែងនេះ គឹឥតមានគិតកម្រៃនោះទេ។ នៅក្នុង The Parisian ភ្ញៀវទេសចរអាចរីករាយជាមួយ Le Jardin ដែលជាសួនច្បារនៃប្រទេសបារាំងនៅទល់មុខសណ្ឋាគារដោយផ្ទាល់។
លើសពីនេះ អ្នកអាចគយគន់សម្រស់នៃប៉ម (ចម្លងពីទីក្រុងប៉ារីស) Eiffel Tower អមជាមួយផ្ទៃមេឃដ៏ស្រស់ស្អាត ស្របនឹងសួនច្បារពណ៌ខៀវស្រងាត់។ វាក៏ជាចំណុចល្អបំផុតដើម្បីមើលឃើញផ្ទៃមេឃជាមួយនឹងការចម្លងពាក់កណ្តាលនៃប៉ម Eiffel Tower។ កន្លែងដ៏ទាក់ទាញមួយទៀតនៅតំបន់នោះគឺ The Venetian មានទេសភាពតាមដងផ្លូវពោរពេញដោយខ្សែប្រឡាយទឹក និងហ្គោនដូឡា។
Lou Lim Loc Garden
សួនច្បារនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ 1906 ដោយពាណិជ្ជករក្នុងស្រុកម្នាក់ ឈ្មោះ Lou Kau សាងសង់ជាផ្នែកមួយនៃលំនៅដ្ឋានរបស់គាត់ ហើយការរចនារបស់សួន គឺធ្វើតាមលំនាំសួន Suzhou Gardens ដ៏ល្បីល្បាញ។
Lou’s Garden ត្រូវបានប្រគល់ទៅឱ្យរដ្ឋាភិបាលនៃទីក្រុងម៉ាកាវក្នុងឆ្នាំ 1974 ប្រែក្លាយសួនច្បារសាធារណៈមានភាពពេញនិយមយ៉ាងខ្លាំង។ លក្ខណៈពិសេសប្លែករបស់ Lou’s Garden គឺមានរោងសំណាក់ដ៏ប្រណិត ស្ពាន រូងភ្នំ ស្រះទឹក និងថ្មដែលមានរាងប្លែកៗគួរឱ្យចាប់អារម្មណ៍… ជញ្ជាំងឧទ្យានសាងសង់តាមរចនាប័ទ្មស្ថាបត្យកម្មអឺរ៉ុបខាងត្បូង។