• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
in កម្សាន្ត, ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

ប្រែក្លាយខ្លួនពីសង្កាត់មួយដ៏ស្ងប់ស្ងាត់ទៅជាតំបន់មួយដែលចម្រុះទៅដោយវប្បធម៌ គំនិតច្នៃប្រឌិត និងសហគមន៍ប៉ះទង្គិចគ្នាពេញទំហឹងគួរឱ្យចាប់អារម្មណ៍ ពោលគឺ ពីផ្លូវប្រវត្តិសាស្ត្រ បន្តអភិវឌ្ឍទៅជាមជ្ឈមណ្ឌលច្នៃប្រឌិត ដែលកំណត់ឡើងវិញនូវភាពប្រណីត និងបំផុសគំនិតរុករក ដើម្បីទទួលបានបទពសោធន៍ថ្មីៗនៅតំបន់អាស៊ី។

សង្កាត់ដ៏រស់រវើកទាំងនោះ គឺជាកន្លែងដែលផ្តល់ជូននូវការលាយបញ្ចូលគ្នានៃប្រវត្តិសាស្ត្រ និងការច្នៃប្រឌិតខ្ពស់ ហើយមានហាងប្រណីតជាច្រើន និងប្រកបដោយសិល្បៈតាមដងចិញ្ចើមផ្លូវ សូម្បីតែពេលវេលារាត្រីក៏មិនសម្រាក គឺមានតែការរុករកអ្វីថ្មីៗសម្រាប់បទពិសោធន៍ដំណើរកមសាន្ត។

Haji Lane ប្រទេសសិង្ហបុរី

Haji Lane គឺជាសង្កាត់តូចតែខ្លឹម និងទាន់សម័យបំផុតរបស់ប្រទេសសិង្ហបុរី។ តំបន់នេះប្រៀបដូចសុបិននៃសិល្បៈតាមដងចិញ្ចើមផ្លូវ មានហាងតូចៗ និងបារនាពេលរាត្រីសម្រាប់ Chill។ នៅពេលថ្ងៃ អ្នកទេសចរអាចដើរទស្សនាទស្សនីយភាពប្លែករបស់ហាងនីមួយៗ ហើយនៅពេលយប់ ផ្លូវនេះនឹងប្រែក្លាយជាបារ ហាងស្រាក្រឡុក និង Live Band សម្រាប់ភ្ញៀវគ្រប់រូប។

Sheung Wan ទីក្រុងហុងកុង

តំបន់ចាស់នៃទីក្រុងហុងកុង បានចាប់ដៃនឹងការច្នៃប្រឌិតទំនើបក៏បង្កើតបានជាសង្កាត់ Sheung Wan។ Sheung Wan គឺជាសង្កាត់ដ៏អស្ចារ្យមួយដែលមិនកំណត់ទៅលើរឿងតែមួយនោះទេ។ អ្នកនឹងឃើញហាងអាហារសមុទ្រស្ងួតដែលមានអាយុកាលរាប់សតវត្សន៍នៅក្បែរបារស្រាជាច្រើន ខណៈដែលអ្នកលក់វត្ថុបុរាណ និងវិចិត្រសាលសិល្បៈសហសម័យនៅលើផ្លូវតែមួយ។ ផ្លូវលំរបស់វានាំទៅរកអាថ៌កំបាំងដែលបានរក្សាទុកល្អបំផុតក្នុងទីក្រុង ដែលធ្វើឱ្យរាល់ការទៅលេងមានអារម្មណ៍ដូចជាការរកឃើញថ្មី។

Ginza ទីក្រុងតូក្យូ ប្រទេសជប៉ុន

អត្ថន័យនៃ Ginza មានន័យដូចទៅនឹងភាពប្រណីត ព្រោះតំបន់នោះមានអគារខ្ពស់កប់ពពក និងហាងរចនាម៉ូតល្បីៗរបស់ Ginza គ្របដណ្ដប់លើផ្លូវ។ សង្កាត់នេះគឺជាចំណុចគោលនៃវប្បធម៌ និងជាកន្លែងវិចិត្រសាលសិល្បៈដ៏មានកិត្យានុភាពបំផុតរបស់ទីក្រុងតូក្យូ ភោជនីយដ្ឋានដែលមានផ្កាយ Michelin និងបារស្រាក្រឡុក។

Binondo ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ក្នុងនាមជា Chinatown ចំណាស់ជាងគេបំផុតរបស់ពិភពលោក Binondo គឺជាកន្លែងដ៏មមាញឹក និងមានសក្តានុពលនៃការរលាយបញ្ចូលរវាងវប្បធម៌ និងទំនៀមទំលាប់ ព្រមទាំងរសជាតិប្រចាំតំបន់ ដែលមានហាងអាហារតូចៗតាមដងផ្លូវ។ បន្ថែមពីនេះ ក៏មានប្រាសាទបុរាណដែលមានអាយុកាលច្រើនសតវត្សផងដែរ។

Tomigaya ទីក្រុងតូក្យូ ប្រទេសជប៉ុន

ប្រាកដណាស់ថា ប្រទេសជប៉ុនមានសង្កាត់ល្អៗច្រើនរាប់មិនអស់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សង្កាត់ Tomigaya គឺជាការរត់គេចខ្លួនដ៏ស្ងប់ស្ងាត់ និងផ្តល់នូវភាពស្រស់ស្រាយពោរពេញដោយថាមពលនៃភាពច្នៃប្រឌិត។ សង្កាត់នេះស្ថិតនៅត្រឹមតែប៉ុន្មាននាទីពីភាពវឹកវរនៃ Shibuya តែប៉ុណ្ណោះនោះ ហើយនៅទីនេះទៀតសោត ក៏មានហាងតូចៗ ហាងកាហ្វេ និងហាងប្រណីតផ្សេងៗទៀតគ្របដណ្តប់លើដងផ្លូវ។ Tomigaya គឺជាទីកន្លែងដ៏ពេញនិយមសម្រាប់អ្នករចនា និងសហគ្រិន ជាមួយនឹង Camelback Sandwich & Espresso និង The Little Shop of Flowers ដែលបង្កប់នូវសោភ័ណភាពអស្ចារ្យ ។

Previous Post

តើហេតុអ្វីសក់មានសារៈសំខាន់សម្រាប់សម្រស់?

Next Post

Generation Z (GenZ)

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១”
កម្សាន្ត

ព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១”

by Pisey Dim
ច័ន្ទ ធ្នូ 1st, 2025
អបអរសាទរ ខួបលើកទី៣ គុនល្បុក្កតោ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
កម្សាន្ត

អបអរសាទរ ខួបលើកទី៣ គុនល្បុក្កតោ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

by Pisey Dim
ច័ន្ទ ធ្នូ 1st, 2025
អបអរសាទរ ខួបលើកទី៩ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
កម្សាន្ត

អបអរសាទរ ខួបលើកទី៩ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

by Pisey Dim
ច័ន្ទ ធ្នូ 1st, 2025
Auto Draft
កម្សាន្ត

រមណីយដ្ឋាន “សួនរុក្ខជាតិអង្គរ” ផ្តល់ឱ្យទេសចរនូវអារម្មណ៍ថ្មីប្លែកជាមួយទេសភាពបៃតង ការទស្សនាសត្វ និងរុក្ខជាតិកម្រៗ

by Pisey Dim
ព្រហស្បតិ៍ វិច្ឆិកា 27th, 2025
Load More
Next Post
Generation Z (GenZ)

Generation Z (GenZ)

ADVERTISEMENT

Recent.

ព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១”

ព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១”

ច័ន្ទ ធ្នូ 1st, 2025
អបអរសាទរ ខួបលើកទី៣ គុនល្បុក្កតោ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

អបអរសាទរ ខួបលើកទី៣ គុនល្បុក្កតោ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ច័ន្ទ ធ្នូ 1st, 2025
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះសារ អបអរសាទរ ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតប នឹងជំងឺអេដស៍”

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះសារ អបអរសាទរ ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតប នឹងជំងឺអេដស៍”

ច័ន្ទ ធ្នូ 1st, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (408)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (236)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (36)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (151)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (286)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (456)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.