• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ABC និង CMA អនុម័តវិធានថ្មីដើម្បីពង្រឹងប្រតិបត្តិការអាជីវកម្ម និងការពារអតិថិជន

by Ken My
ច័ន្ទ សីហា 19th, 2024
in អាជីវកម្ម និងការវិនិយោគ
325
SHARES
Share on FacebookShare on Twitter

សមមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចេញសេចក្តីជូនដំណឹងរួមគ្នាមួយ ស្តីអំពី ការបន្តពង្រឹងការអនុវត្តការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។

សេចក្តីប្រកាសនៃវិធានការថ្មីនេះ គឺដើម្បីធានានូវ ប្រសិទ្ធភាពនៃប្រតិបត្តិការអាជិវកម្មធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រកបដោយទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងមិរញ្ញវត្ថុ ដែលជាសមាជិកទាំងអស់ ក្រុមប្រឹក្សាភិបាលនៃសមាគមទាំងពីរ បានអនុម័តលើវិធានសម្រាប់បន្តពង្រឹងប្រតិបត្តិការអាជីវកម្មខាងក្រោម៖

១. មិនត្រូវទទួលយកដីកម្មសិទ្ធិសមូហភាព មានដូចជា ដីឯកជនរបស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋ ដែលបានចុះបញ្ជីរួចហើយជាមួយរដ្ឋ មកធ្វើជាទ្រព្យធានាឥណទានថ្មី។ ឧទាហរណ៍ ដីសហគមន៍ ដីសហគមន៍ជនជាតិដើមភាគតិច ដីសមូហភាព ដីអាជ្ញាធរជាតិអប្សរា ដីដែនជម្រកសត្វព្រៃ ដីតំបន់ការពារ ដីច្រករបៀង និងដីតំបន់ការពារផ្សេងទៀត។ល។

២. ក្នុងករណីដែលគ្រឹះស្ថានកំពុងមានទ្រព្យធានាជាប្រភេទដីទាំងនោះ គ្រឹះស្ថាន៖

ក) មិនត្រូវប្រើវិធីសាស្រ្តលក់ដោយបង្ខំ ឬលើកទឹកចិត្តឲ្យអតិថិជនលក់ជាដាច់ខាត។

ខ) ត្រូវប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិ ដែលបានដាក់ជាទ្រព្យធានាឥណទានទាំងនោះ ទៅឲ្យអតិថិជនវិញ ដោយការបង់សងឥណទាននោះត្រូវបានបញ្ចប់។

៣. ហាមឃាត់ទទួលយកឯកសារសម្គាល់អត្តសញ្ញាណបុគ្គលដែលរួមមាន អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន សំបុត្រកំណើត និងបណ្ណសមធម៌ សម្រាប់ធនាលើការផ្តល់ឥណទាន ជាដាច់ខាត។

៤. ការផ្តល់ឥណទានចំពោះគ្រួសារដែលមានបណ្ណសមធម៌ ត្រូវធ្វើឡើងដោយមានការវាយតម្លៃលទ្ធភាពសងឥណទានឲ្យបានត្រឹមត្រូវ និងហ្មត់ចត់។ ចៀសវាងការផ្តល់ឥណទានដែលមានទំហំលើសពីសម្ថភាព ដែលអាចប្រឈមនឹងបំណុលច្រើនលើសលប់។

៥. ដើម្បីបន្តការធានាបាននូវបរិយាបន្នហិរញ្ញវត្ថុចំពោះប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យផលលើដី កម្មសិទ្ធសមូហភាព មានដូចជា ដីឯកជនរបស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋដែលបានចុះបញ្ជីរួចហើយជាមួយរដ្ឋ និងប្រជាពលរដ្ឋ ដែលមានបណ្ណសមធម៌នោះ ក្រុមប្រឹក្សាភិបាលនៃសមាគមទាំងពីរ សូមលើកទឹកចិត្តដល់គ្រឹះស្ថានដែលជាសមាជិកទាំងអស់ បន្តផ្តល់ឥណទានដល់ពួកគាត់តាមរយៈ ការផ្តល់ឥណទានដោយគ្មានទ្រព្យធានាព្រមទាំងមានការវាយតម្លៃលទ្ធភាពបង់សងត្រឡប់ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។

បើ​យោងតាម​សេចក្តីថ្លែងការណ៍ សមាគម​ទាំង​ពីរ​បាន​ជំរុញ​ឱ្យ​ស្ថាប័ន​សមាជិក​ទាំង​អស់​បន្ត​ផ្តល់​ឥណទាន​ដល់​អ្នក​ខ្ចី​ទាំង​នេះ តាមរយៈ​វិធីសាស្ត្រ​ផ្តល់​កម្ចី​គ្មាន​សុវត្ថិភាព។

កម្ពុ​ជាមាន​ធនាគារ​ពាណិជ្ជ​ចំនួន ៥៩ ធនាគារ​ឯកទេស​ចំនួន ៩ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ៨៧ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន ១១៥ នៅ​ទូទាំងប្រទេស ដែល​មាន​គណនី​បញ្ញើ​ចំនួន ២១,៣ លាន​គណនី និង​គណនី​ឥណទាន​ចំនួន ៤ លាន​គណនី នេះ​បើ​យោងតាម​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ឬ​ធនាគារកណ្តាល។

NBC បានឱ្យដឹងថា ស្ថាប័ន​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា​បានផ្តល់​ប្រាក់កម្ចី​ចំនួន ៥៨.៩ ពាន់​លាន​ដុល្លារ​ដល់​អតិថិជន​គិត​ត្រឹម​ខែមិថុនា​ឆ្នាំនេះ ខណៈដែល​ស្ថាប័ន​ទាំងនោះ​បានទទួល​យកប្រាក់​បញ្ញើ​ចំនួន ៥១.៩ ពាន់​លាន​ដុល្លារ៕

Previous Post

ក្លិនទឹកអប់ប្រេនដ៏ក្រអូបទាក់ទាញនៅក្នុងរដូវកាលថ្មី សម្រាប់សុភាពនារីគ្រប់រូប

Next Post

កំហុសនៃរចនាប័ទ្មនៅក្នុងគេហដ្ឋាន ដែលមិនផ្តល់ផាសុកភាពក្នុងការរស់នៅ

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ធនាគារជាតិ បន្តអំពាវនាវឲ្យ សាធរណជនប្រើប្រាស់ ប្រាក់រៀល អោយកាន់តែទូលំទូលាយបន្ថែមទៀត
អាជីវកម្ម និងការវិនិយោគ

ធនាគារជាតិ បន្តអំពាវនាវឲ្យ សាធរណជនប្រើប្រាស់ ប្រាក់រៀល អោយកាន់តែទូលំទូលាយបន្ថែមទៀត

by Ken My
ពុធ ធ្នូ 25th, 2024
ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណជាង ១៤លានដុល្លារ ពីការបង់កម្រៃសេវាសាធារណៈ និងសេវាផ្សេងៗ
អាជីវកម្ម និងការវិនិយោគ

ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណជាង ១៤លានដុល្លារ ពីការបង់កម្រៃសេវាសាធារណៈ និងសេវាផ្សេងៗ

by Ken My
ច័ន្ទ ធ្នូ 23rd, 2024
កម្ពុជានាំចេញអង្ករជាង៥៧ម៉ឺនតោន ដោយទទួលបានទឹកប្រាក់ជាង៤១៣លានដុល្លារ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤
អាជីវកម្ម និងការវិនិយោគ

កម្ពុជានាំចេញអង្ករជាង៥៧ម៉ឺនតោន ដោយទទួលបានទឹកប្រាក់ជាង៤១៣លានដុល្លារ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤

by Ken My
សុក្រ ធ្នូ 6th, 2024
ក្រសួងកសិកម្ម កំពុងប្រញាប់បញ្ចប់ផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍កសិកម្មទំនើប ក្រោយមានការគាំទ្រអង្គការបរទេស
អាជីវកម្ម និងការវិនិយោគ

ក្រសួងកសិកម្ម កំពុងប្រញាប់បញ្ចប់ផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍កសិកម្មទំនើប ក្រោយមានការគាំទ្រអង្គការបរទេស

by Ken My
អង្គារ ធ្នូ 3rd, 2024
Load More
Next Post
កំហុសនៃរចនាប័ទ្មនៅក្នុងគេហដ្ឋាន ដែលមិនផ្តល់ផាសុកភាពក្នុងការរស់នៅ

កំហុសនៃរចនាប័ទ្មនៅក្នុងគេហដ្ឋាន ដែលមិនផ្តល់ផាសុកភាពក្នុងការរស់នៅ

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.