“មណ្ឌលគីរី” ជាដែនដីព្រៃប្រឹក្សា និងជម្រកធម្មជាតិដ៏ស្រស់ត្រកាល – ប្រទេសកម្ពុជា
ខេត្តមណ្ឌលគីរី គឺជាខេត្តដែលមានផ្ទៃដីធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែមានប្រជាជនរស់នៅចំនួនតិច មានភូមិភាគស្ថិតនៅខាងកើតនៃព្រះរាជាណាចក្រកម្ពុជា ហើយនៅក្នុងខេត្តនេះសម្បូរទៅដោយសម្បត្តិធម្មជាតិជាច្រើនរួមមាន ជួរភ្នំដែលគ្របដណ្តប់ដោយព្រៃក្រាស់ខ្មឹក វាលស្មៅពណ៌បៃតងដ៏ខៀវស្រងាត់ ព្រមទាំងទឹកជ្រោះ ម្ហូបអាហារតំបន់ (បងប្អូនជនជាតិភាគតិច) និងជាបណ្តុំនៃថនិកសត្វព្រៃ។ សូមស្វាគមន៍មកកាន់ដែនដីជម្រកព្រៃព្រឹក្សានៃព្រះរាជាណាចក្រកម្ពុជា… មណ្ឌលគីរី! តើអ្នកអាចនឹងទទួលបាននូវបទពិសោធន៍ថ្មីដ៏រីករាយអ្វីខ្លះនៅក្នុងតំបន់នេះ? ភ្នំដោះក្រមុំ ភ្នំដោះក្រមុំ ត្រូវបានគេស្គាល់ថាជារមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋានទាំងអស់ក្នុងខេត្តមណ្ឌលគីរី ដែលមានសម្រស់ព្រៃប្រឹក្សាគ្របដណ្តប់ជម្រៀលភ្នំបណ្តាក់យ៉ាងស្រស់ស្អាត។ ...