Arsenal ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើល Jhon Duran ជាជម្រើសជំនួស Viktor Gyokeres ទោះបីជាការផ្លាស់ប្តូរណាមួយនឹងមានភាពតានតឹងក៏ដោយ។
យោងតាម Football Transfers បានឱ្យដឹងថា ក្លឹប Arsenal កំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់ Jhon Duran នៅមុនទីផ្សារដោះដូរកីឡាករបើក។ Mikel Arteta ហាក់ដូចជាកំពុងចាប់អារម្មណ៍ខ្លាំងលើខ្សែប្រយុទ្ធថ្មីៗ ដែលត្រូវបញ្ចូលក្នុងក្រុមដើម្បីពង្រឹងក្រុម ហើយអាចចាត់ទុកកីឡាករកូឡុំប៊ីរូបនេះជាជម្រើសជំនួស Viktor Gyokeres ។
បច្ចុប្បន្ន Jhon Duran កំពុងតែព្យាយាមធ្វើឱ្យបានល្អកំឡុងពេលលេងរបស់គាត់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។ កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ អាចនឹងចាកចេញពីក្លឹប Aston Villa បាន ប៉ុន្តែក្លឹបបានដាក់តម្លៃ 50 លានអឺរ៉ូរបស់ពួកគេចំពោះខ្សែប្រយុទ្ធរូបនេះ។
របាយការណ៍មួយចំនួនបាននិយាយថា Aston Villa បដិសេធចំពោះការផ្តល់ជូនទឹកប្រាក់ចំនួន 40 លានអឺរ៉ូ ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទីផ្សារ មិនត្រឹមតែពី Chelsea ប៉ុណ្ណោះទេ រួមមាន West Ham United ផងដែរ។
ដូច្នេះហើយ ប្រសិនបើនៅក្នុងកំឡុងពេលមុនទីផ្សារបើកនៅខែមករា ឬរដូវក្តៅក្រោយ ហើយកីឡាករ Jhon Duran អាចរក្សាទម្រង់លេងល្អដូចបច្ចុប្បន្នរបស់គាត់បាន នោះ Aston Villa នឹងត្រូវស្នើសុំលើសពីតម្លៃ 50 លានអឺរ៉ូ ដែលពួកគេបានដាក់កាលពីមុននោះ។ ហើយពេលនេះ Arsenal កំពុងសម្លឹងមើលកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះជាជម្រើសមួយសម្រាប់គោលដៅជំនួស Viktor Gyokeres ជាមួយនឹងតម្លៃខ្លួនផ្ដាច់កុងត្រាកីឡាករស៊ុយអែត គឺ 100 លានអឺរ៉ូ ដែលវាជាតម្លៃដ៏ខ្ពស់មួយ ម្យ៉ាងទៀត វាក៏ជាចំណុចរំខានដល់ក្រុមកាំភ្លើងធំក្នុងការទិញយកផងដែរ។
Aston Villa ប្រហែលជាមិនលក់ទៅ Arsenal ទេ
ខណៈពេលដែល Villa មិនត្រូវបានជំទាស់នឹងការលក់ Duran ទៅឱ្យក្លឹបនៅ Premier League ណាមួយនោះទេ វាអាចជាវិធីសាស្រ្តមួយក្នុងការបដិសេធទៅ Arsenal ប្រសិនបើមានការស្នើមកដល់។
រីឯ Duran អាចជាគោលដៅចម្បងជាមួយនឹងបទពិសោធន៍នៅ Premier League ដ៏សមរម្យ ប៉ុន្តែតម្លៃរបស់គាត់ក៏នឹងកើនឡើងផងដែរ ដោយសារតែការលេងបានយ៉ាងល្អរបស់គាត់។ អាស្រ័យហេតុនេះ Arsenal ពិបាកបញ្ចុះបញ្ចូល Villa ឱ្យលក់កីឡាករអន្តរជាតិកូឡុំប៊ី ជាពិសេសប្រសិនបើក្លឹបទាំងពីរស្ថិតក្នុងការប្រជែងដណ្តើមយកជើងឯកជាមួយគ្នា។