កម្មវិធីបង្ហាញម៉ូដ 2024/25 Métiers d’art របស់ Chanel នាពេលរាត្រី នៅ West Lake ក្នុងទីក្រុង Hangzhou បានធ្វើឱ្យ ពិភព/វិស័យម៉ូត កក្រើកភ្ញាក់ផ្អើលម្តងទៀត ក្រោយពីខកខានបង្ហាញខ្លួននៅអាស៊ីបូព៌ា អស់រយៈពេល 15 ឆ្នាំ ចាប់តាំងពីឆ្នាំ 2009។
ការរៀបចំកម្មវិធីបង្ហាញម៉ូតនេះឡើង ដើម្បីបំពេញបំណងប្រាថ្នា និងការស្រឡាញ់ចូលចិត្តស្ទើរតែពេញមួយជីវិត របស់ Gabrielle Chanel ចំពោះសិល្បៈវប្បធម៌បូព៌ាចិនបុរាណ។
ដំណើរឆ្លងកាត់សម័យកាលទៅកាន់អាស៊ីចុងបូព៌ា
ផ្ទាំងទស្សនីយ៍ភាពនាពេលរាត្រី នៃ West Lake ក្នុងទីក្រុង Hangzhou បានធ្វើឱ្យ Chanel សម្រេចចិត្ត ធ្វើហោះធ្វើដំណើរចម្ងាយ 9,295.79 គីឡូម៉ែត្រពីទីក្រុងប៉ារីស ទៅកាន់ប្រទេសចិន ។
Gabrielle Chanel ធ្លាប់បាននិយាយថា ៖ “រៀងរាល់ពេលដែល ខ្ញុំឃើញទស្សនីយ៍ភាពកញ្ចក់ផ្ទៃទឹក នៃ West Lake លាបដោយពណ៌ឥន្ទធនូ ក្នុងហាងសិល្បៈចិនបុរាណ ខ្ញុំតែងតែមានអារម្មណ៍អណ្តែងអណ្តូត រីករាយឥតឧបមា”។
Gabrielle ពិតជាស្រឡាញ់ទស្សនីយ៍ភាពកញ្ចក់ផ្ទៃទឹក នៃ West Lake យ៉ាងខ្លាំង ទើបបំផុសគំនិត Chanel រៀបចំនូវកម្មវិធីបង្ហាញម៉ូដជាលើកទៅ 2 ក្នុងប្រទេសចិន ដែលមានឈ្មោះ 2024/25 Métiers d’art ដោយយកផ្ទៃទឹកទាំងមូលជាឆាកបង្ហាញទៅកាន់ពិភពលោកទាំងមូលអំពីភាពអស្ចារ្យនៃសិល្បៈអាស៊ីបូព៌ា។
សម្លៀកបំពាក់ប្រជាជននៅតំបន់ West Lake ក្នុងទីក្រុង Hangzhou ត្រូវបានផ្លាស់ប្តូរទៅជាស្ទីលដ៏ប្រណិតបំផុត។
នេះប្រៀបបានជាការសន្ទនារវាងម៉ូដទាន់សម័យ ជាមួយសិល្បៈបូព៌ាបុរាណ មិនងាយស្រួលក្នុងការគ្រប់គ្រងឡើយ ប្រសិនបើមិនបានស្វែងយល់អំពីឥទ្ធិពលច្បាស់លាស់ និងមិនមានការប្រុងប្រយ័ត្នខ្ពស់។ ទោះជាយ៉ាងណា ម៉ូតទាំង 65 ដែលបង្ហាញអំពី សោភ័ណភាពទេសភាពដ៏ឥតខ្ចោះបែបអរិយធម៌ចិន អាចធ្វើឱ្យមានតុល្យភាពជាមួយរចនាប័ទ្ម Chanel។
លំនាំសត្វស្លាបនៅលើមែកឈើ ចម្លាក់ឈើបុរាណចិន រួមជាមួយពណ៌ខ្មៅដិត