31 LE ROUGE បានបំប្លែងជារូបរាងថ្មីស្រឡាងស្រស់ស្អាត និងមានលក្ខណៈពិសេស តភ្ជាប់ជាមួយមនោសញ្ចេតនាដ៏រ៉ូមែនទិចដោយបំផុសគំនិតពីជីវិតដ៏អស្ចារ្យនៃស្ថាបនិកម៉ាករបស់ខ្លួន។
វាត្រូវបានណែនាំនៅលើកដំបូងបំផុតក្នុងឆ្នាំ 2023 ដែល Collection ក្រែម 31 LE ROUGE នេះត្រូវបានបំផុសគំនិតដោយយោងជណ្តើរកញ្ចក់នៅលំនៅដ្ឋានព្រេងនិទាន 31 Rue Cambon ដែលជាជម្រកដ៏ប្រណិតរបស់ម៉ាក Chanel ក្នុងទីក្រុងប៉ារីស។ Chanel បានចំណាយពេល 4 ឆ្នាំដើម្បីរចនារូបរាងនេះឡើង ដោយសារពួកគេបានជួបប្រទះបញ្ហាបច្ចេកទេសមួយចំនួនក្នុងការដាក់កញ្ចក់គ្រីស្តាល់ និងលោហៈធាតុរួមបញ្ចូលគ្នា។
រូបរាងរបស់ 31 LE ROUGE បានបង្ហាញពីទស្សនវិស័យ និងការបំផុសគំនិតជាច្រើន ដោយវាបានប្រែក្លាយខ្លួនពីក្រែមលាបបបូរមាត់ទៅជាវត្ថុសិល្បៈ (Objet d’art)។
រូបរាងបំពង់កញ្ចក់គ្រីស្តាល់ អមជាមួយការចាប់យកពន្លឺពណ៌មាសនៅចំពាក់កណ្តាលនៃបំពង់ក្រែមបានបង្កើតជាសម្បកដែលមានភាពស្រស់ស្អាត ថ្លៃថ្នូរ និងអស្ចារ្យជាបំផុត។ ជាមួយសាច់ក្រែមរង្កាំ “Matte” ប្រៀបដូចក្រណាត់សម្លៀកបំពាក់ Chanel រួមជាមួយស្លាកសញ្ញាប្រេនផ្ទាល់របស់ខ្លួននៅចំកណ្តាល ពិតជាបង្កើតការឆ្លុះបញ្ចាំងឱ្យឃើញភាពជាម្ចាស់ផ្ទះ និងផលិតផល ។
31 LE ROUGE គឺជាប្រភេទក្រែមលាបបូរមាត់ដែលល្អឥតខ្ចោះសម្រាប់នារីសម័យថ្មី រួមបញ្ចូលដោយពណ៌ស្រស់ស្អាត ថែមទាំងមានលក្ខណៈពិសេសដែលផ្តល់ជាតិសំណើមដល់បបូរមាត់យ៉ាងពេញលេញ ធ្វើឱ្យបបូរមាត់ស្រទន់ទាក់ទាញជាមួយភាពរលើបរលោងនៃសាច់ក្រែម។