Chopard គឺជាផ្ទះនៃពិភពគ្រឿងអលង្ការស្វីសប្រណីត ដែលបង្កើតឡើងនៅក្នុងឆ្នាំ 1860 ដោយ Louis-Ulysse Chopard ជាមួយនឹងភាពច្នៃប្រឌិតទៅលើគ្រឿងអលង្ការជាច្រើនបង្ហាញអំពីភាពអស្ចារ្យរបស់ខ្លួននៅលើឆាកពិភពលោក។
ចំពោះ Collection Ice Cube ត្រូវបានណែនាំ និងបង្កើតឡើងតាំងពីឆ្នាំ 1999 ដោយសហប្រធាន និងជានាយកសិល្បៈរបស់ Chopard គឺលោកស្រី Caroline Scheufele… ចាប់តាំងពីពេលនោះមក ការ Collection Ice Cube បានបន្តការវិវឌ្ឍន៍រហូតមកជាមួយពន្លឺដ៏ភ្លឺចែងចាំង។
Collection Ice Cube ត្រូវបានតំណាងឱ្យភាពល្អឥតខ្ចោះរួមបញ្ចូលដោយពន្លឺភ្លឺភ្លែកលោតចេញពីផ្នែកនីមួយរបស់វាផ្ទាល់។ Collection Ice Cube មិនត្រឹមតែគ្រឿងអលង្ការធម្មតានោះទេ វាគឺ Collection បែបសហសម័យ ដែលកំណត់សោភ័ណភាពឆ្លុះបញ្ចាំងពីគោលការណ៍ Bauhaus ។ Ice Cube បង្កើតឡើងដោយប្រើប្រាស់សារធាតុសំខាន់ៗដូចជា ៖ ពន្លឺចែងចាំង រូបរាងល្អអស្ចារ្យ និងភាពធន់នៃគ្រឿងអលង្ការ។
ភាសារចនារបស់ Ice Cube ត្រូវបានបញ្ចេញដោយគំនូរគូបតូចៗមានរូបរាងដូចៗគ្នាស៊ីមេទ្រីយ៉ាងល្អឥតខ្ចោះ និងមានរាងតូចច្រឡឹង។