គ្រឿងអលង្ការប្រណិតដ៏ភ្លឺស្វាងនៃអង្កាំមាសបំពាក់ជាមួយត្បូងពេជ្រចែងចាំងរួមមាន ខ្សែដៃ ចិញ្ចៀន និងក្រវិលគឺជា Collection ថ្មីរបស់ Van Cleef & Arpels ឈ្មោះ “Perlée” សម្រាប់ស្ត្រីសម័យថ្មីគ្រប់ៗរូប ដើម្បីបង្ហាញពីរចនាប័ទ្មផ្ទាល់ខ្លួនបង្កប់ភាពស្រស់ស្អាតបំផុត។
អស់រយៈពេលជាងមួយសតវត្សមកហើយ ផ្ទះគ្រឿងអលង្ការប្រណិតនៃប្រទេសបារាំង គឺ “Van Cleef & Arpels” បានបង្កើតគ្រឿងលម្អសម្រាប់តុបតែងប្រាណធ្វើពីអង្កាំមាសដ៏សាមញ្ញ ប៉ុន្តែមានភាពទាក់ទាញយ៉ាងខ្លាំងនៅក្នុងវិស័យគ្រឿងអលង្ការទាំងអស់។ ហើយនៅក្នុងឆ្នាំនេះ ផ្ទះប្រណិត Van Cleef & Arpels បានបញ្ចេញនូវ Collection ថ្មីបង្កើតដោយត្បូងដ៏មានតម្លៃមហាសាល មានសូចជា ខ្សែដៃ ចិញ្ចៀន និងក្រវិល ដែលបង្ហាញដោយ Maison ។
ខ្សែដៃមាន 5 ជួរធ្វើឡើងអមជាមួយត្បូងពេជ្រ Perlée។ ខ្សែអង្កាំមានពណ៌លឿង ពណ៌ផ្កាកុលាប និងពណ៌មាសស ហើយលម្អដោយពេជ្រប្រមាណជាង 50 គ្រាប់។ លើសពីនេះ អ្នកអាចពាក់ចិញ្ចៀនផ្កួបផ្សំនឹងខ្សែដៃ ដែលចិញ្ចៀនពេជ្រ Perlée មាន 5 ជួរដូចគ្នាផងដែរ។ ចិញ្ចៀនពេជ្រនេះមានរូបរាងនៃរង្វិលជុំត្រួតលើគ្នាពីរ – មួយធ្វើពីមាសរលោង និងមួយទៀតអមដោយត្បូងពេជ្ររុំព័ទ្ធជុំភ្លឺចែងចាំង។
ត្បូងពេជ្រ និងអង្កាំមាសបង្កើតបានជាសមាសភាពដ៏អស្ចារ្យ
គ្រឿងអលង្ការធ្វើពីអង្កាំមាស ដោយបំភ្លឺការច្នៃប្រឌិតថ្មីរបស់ Perlée ក្នុងភាពសុខដុមដ៏អស្ចារ្យបានក្លាយខ្លួនជា Collection ដែលមានភាពទាក់ទាញមិនធម្មតា។ គួរបញ្ជាក់ផងដែរថា ត្បូងដែលបានជ្រើសរើស ក៏ដូចជាការកំណត់យ៉ាងប៉ិនប្រសប់ ដើម្បីបង្កើតគ្រឿងមានតម្លៃទាំងនោះប្រកបដោយមានពន្លឺភ្លឺខ្លាំងដ៏ល្អឯក។