ឈុតសម្លៀកបំពាក់ពណ៌សបានក្លាយជានិន្នាការទាក់ទាញបំផុតមួយក្នុងកម្មវិធី Met Gala 2025… រាប់ចាប់ពីរចនាប័ទ្មដ៏សាមញ្ញទន់ភ្លន់របស់ Anna Sawai រហូតដល់ឈុតបែបបុរាណ Zendaya និង Madonna។ ការលេងស្ទីលរបស់តារាកិត្តិយសចូលរួមទាំងអស់បានការបកស្រាយយ៉ាងច្បាស់ចំពោះប្រធានបទ “Tailored for You” នៅក្នុងឆ្នាំនេះ។
តារាសម្តែង Anna Sawai (តួអង្គសម្តែងក្នុងភាពយន្ត Shōgun) បាននិយាយនៅលើកម្រាលព្រំក្រហម កម្មវិធី Met Gala ឆ្នាំ 2025 ថា “ខ្ញុំចង់ផ្តល់ការគោរពដល់ពេលវេលាដ៏មានតម្លៃមួយនេះ ទើបខ្ញុំជ្រើសស្លៀកឈុតពណ៌ស” ។ ឈុត Dior របស់ Anna Sawai គឺជានិន្នាការម៉ូតដែលមានភាពទាក់ទាញសម្រាប់ពេលរាត្រី រួមមានខោជើងវែង អាវធំក្រៅពណ៌ស មួក និងស្រោមដៃពណ៌សដូចគ្នា ដែលធ្វើឱ្យមានតុល្យភាពល្អឥតខ្ចោះរវាងភាពឆើតឆាយ និងរចនាប័ទ្មនៃភាពសាមញ្ញ។
Zendaya ស្លៀកឈុតពណ៌ស Louis Vuitton ដែលរចនាដោយលោក Pharrell Williams ហើយរូបរាងទាំងមូលរបស់នាងទទួលបានអារម្មណ៏បែបអតីតកាល (Old Money) ជាពិសេសជាមួយនឹងស្បែកជើងកវែង។ សម្លៀកបំពាក់របស់នាងក៏រួមបញ្ចូលទាំងអាវកាក់ និងក្រវ៉ាត់ធំពណ៌សផងដែរ។

Madonna បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់បុរាណពណ៌ស (Old Money) ស្រដៀងនឹង Zendaya ផងដែរ ដែលវាត្រូវបានរចនាដោយ Haider Ackermann មកពីម៉ាកល្បី Tom Ford ហើយនាងក៏បានលេងស្ទីលកាន់បារីក្សៀមួយដើម និងបំពាក់ផ្កាកុលាបពណ៌សនៅលើអាវធំរបស់នាង។ នាងបានដើរពេញកម្រាលព្រំក្រហម ដោយជក់បារីយ៉ាងស្រស់សង្ហារ។ បើប្រៀបធៀបទៅនឹងឈុតម៉ូត របស់ Anna Sawai និង Zendaya ឈុតរបស់ Madonna ស្លៀកខោជើងវែងដែលមានសភាពជើងខោធូររលុង។
Mary J. Blige ក៏បានស្លៀកខោពណ៌ស និងអាវវែងមួយតួខ្លួនពណ៌សដូចគ្នា ដែលត្រូវបានរចនាដោយ Stella McCartney ផ្គូផ្គងជាមួយមួកដែក និងខ្សែកច្រើនស្រទាប់។ រីឯតារាម៉ូដែល Imaan Hammam បានជ្រើសរើសឈុតពណ៌សផ្នែកខាងក្រៅ និងពាក់អាវពណ៌ខ្មៅនៅផ្នែកខាងក្នុងវិញ ហើយលេងស្ទីលមួករោមសត្វអូទ្រីស។
តារាកិត្តិយសប្រុសៗ ដែលស្លៀកពាក់ឈុតពណ៌សចូលរួមកម្មវិធី រួមមាន Tyler Mitchell, Christian Latchman, Gustav Magnar Witzoe។