Égérie — The Pleats of Time ជាឈ្មោះនាឡិកា មានក្លិនទឹកអប់ ដែលជា concept បង្កើតឡើងដោយក្រុមហ៊ុនផលិតនាឡិកាល្បីនៅលើពិភពលោក Vacheron Constantin សហការជាមួយនឹងអ្នករចនាម៉ូតមកពីប៉ារីស Yiqing Yin។
ក្នុងនាមជាអ្នករចនាម៉ូតនាឡិកា មានក្លិនទឹកអប់ Yiqing Yin បានធ្វើការជាមួយនឹងអ្នកជំនាញផលិតទឹកអប់ Dominique Ropion និងក្រុមការងារផ្នែក creative ដើម្បីផលិតនាឡិកា Égérie — The Pleats of Time នេះឡើង។
វាជានាឡិកា ដែលប្រើម៉ាស៊ីនអូតូស្វ័យប្រវត្តិ self-winding movement ដោយមានដាំពេជ្រ ៥៨ គ្រាប់នៅលើគែមមុខនាឡិកា។ Vocheron Constantin បានសម្រេចយកពណ៌ស្វាយជាពណ៌សម្រាប់ដាក់នៅលើមុខតួនាឡិកា យ៉ាងណាមិញ Égérie — The Pleats of Time នឹងផ្លាស់ប្តូរពណ៌នៅពេលត្រូវពន្លឺ។
ក្លិនទឹកអប់ដែលគេដាក់នៅក្នុងនាឡិកានេះ មិនត្រូវបានគេបញ្ជាក់ថាអាចជាប់ក្រអូបបានយូរប៉ុណ្ណានោះទេ ប៉ុន្តែវាត្រូវបានគេប៉ាន់ប្រមាណថា នឹងមិនងាយអស់ក្លិនក្រអូបឡើយ ដោយគេផលិតវាមក គិតគូរច្បាស់អំពីអាយុកាលនៃការប្រើប្រាស់របស់នាឡិកានេះ៕