• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ព្រឹត្តិការណ៍ CamTech Summit 2024 ៖ ការប្រារព្ធខួបលើកទី៥ នៃការច្នៃប្រឌិតនិងនិរន្តរភាពរបស់បច្ចេកវិទ្យាហិរញ្ញវត្ថុ Fintech

by Ken My
សៅរ៍ កញ្ញា 28th, 2024
in សេដ្ឋកិច្ច និងការអភិវឌ្ឍ
325
SHARES
Share on FacebookShare on Twitter

ភ្នំពេញ, កម្ពុជា -​ ព្រឹត្តិការណ៍ប្រចាំឆ្នាំ CamTech Summit លើកទី៥ ត្រូវបានបញ្ចប់ទៅនៅកំឡុងថ្ងៃទី ១៨ ដល់ថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៤ ដែលបានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរឆ្ពោះទៅកាន់ប្រធានបទ   ៉បច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់គ្រប់គ្នា៖ ឥទ្ធិពល និង និរន្តរភាព  ៉​។ ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ព្រឹត្តិការណ៍ CamTech Summit បានពង្រីកខ្លួនឱ្យក្លាយទៅជាវេទិការដ៏ធំមួយសម្រាប់អ្នកដឹកនាំ អ្នកច្នៃប្រឌិត និងអ្នកជំនាញទាំងអស់ ដើម្បីជួយជំរុញអនាគតនៃហិរញ្ញវត្ថុនិងបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍ដែលត្រូវបានសហការរៀបចំឡើងដោយ ធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា (CAFT) មួយនេះបានផ្ដល់ជាទីកន្លែងប្រកបដោយភាពចម្រុះនិងស្វាហាប់មួយទៅកាន់អ្នកចូលរួមក្នុងការពិភាក្សាផ្សេងៗអំពីបច្ចុប្បន្នភាពនៃភាពជឿនលឿននៅក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ ការច្នៃប្រឌិតទាំងនេះមានគោលបំណងលើកកម្ពស់និរន្តរភាព បរិយាបន្ន និងកំណើននៅទូទាំងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់កម្ពុជា។​ លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយមានប្រសាសន៍លើកឡើងថា “through fostering collaboration and innovation, we are strengthening our financial systems and positioning Cambodia to transition from a middle-income to an upper-middle-income nation, ultimately preparing Cambodia for its digital future. Together, we can build a future where fintech is truly for all.”

ព្រឹត្តិការណ៍មួយនេះបានរួមបញ្ចូលសុន្ទរកថាសំខាន់ៗដែលគួរឱ្យចាប់អារម្មណ៍ជាច្រើន ក៏ដូចជាកិច្ចពិភាក្សាដែលជួយជំរុញការគិត និងសិក្ខាសាលាដែលរៀបចំឡើងដើម្បីផ្ដល់ឱ្យអ្នកចូលរួមនូវចំណេះដឹងផ្សេងៗដើម្បីជួយក្នុងការរៀបចំអនាគតនៃហិរញ្ញវត្ថុឌីជីថល។ ប្រធានបទសំខាន់ៗរួមមាន បញ្ញាសប្បនិមិត្ត AI, ទ្រព្យសកម្មឌីជីថល និងresilient banking systems ដោយផ្តោតទៅលើរបៀបដែលការច្នៃប្រឌិតទាំងនេះអាចបង្កើនបរិយាបន្ន និងនិរន្តរភាពហិរញ្ញវត្ថុ។ លោក Mak Chin Wah នាយកគ្រប់គ្រងទីផ្សារ នៃក្រុមហ៊ុន Dell Technologies បានធ្វើការបញ្ជាក់ថា​ “Dell Technologies is focused on empowering both traditional banks and fintech companies in Cambodia by helping them optimize their data and leverage Artificial Intelligence (AI) via a framework called Dell AI Factory to help financial institutions obtain new insights, fresh ideas and actionable intelligence to drive innovation.”

បន្ថែមពីលើវេទិការជាច្រើនសម្រាប់សាធារណៈជន ព្រឹត្តិការណ៍មួយនេះក៏មានកិច្ចពិភាក្សាតុមូលឯកជនកម្រិតខ្ពស់ចំនួនពីរផងដែរ។ កិច្ចប្រជំុទីមួយផ្តោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលហិរញ្ញវត្ថុដែលមានសុវត្ថិភាព និងបរិយាបន្ន និងកិច្ចប្រជំុទីពីរផ្ដោតទៅលើការជួយជំរុញហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងកិច្ចសហការបទប្បញ្ញត្តិ។ កិច្ចពិភាក្សាទាំងនេះបានប្រមូលផ្តុំនិយ័តករ និងអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មសំខាន់ៗជាច្រើននាក់ ដើម្បីជំរុញកិច្ចសហការ និងកំណត់ជំហានដែលអាចអនុវត្តបានកំឡុងពេលនៃបម្រែបម្រួលឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ដើម្បីឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកិច្ចសន្ទនាទាំងនេះ ក្រុមប្រឹក្សាភិបាល និងក្រុមការងារផ្នែកប្រតិបត្តិការរបស់សមាគម CAFT បានលើកឡើងថា “these closed-door discussions have allowed us to engage deeply with regulators and industry leaders, ensuring that the future of Cambodia’s digital infrastructure is secure, inclusive, and sustainable. The outcomes from these sessions will play a pivotal role in advancing our country’s fintech landscape.”

បន្ថែមពីលើសមិទ្ធផលសំខាន់ៗនៃព្រឹត្តិការណ៍មួយនេះ ក៏មានកិច្ចចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន Huawei Cambodia និងសមាគម CAFT នៅថ្ងៃទី 17 ខែកញ្ញាផងដែរ។ អនុស្សរណៈយោគយល់គ្នានេះ គូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យ cybersecurity, resilient banking និង personal data protection ដែលសុទ្ធសឹងជាផ្នែកសំខាន់ៗដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុឌីជីថលរបស់ប្រទេសកម្ពុជានៅពេលដែលមានការរីកចម្រើន។

ក្នុងកំឡុងព្រឹត្តិការណ៍មួយនេះ ស្ថាប័នហិរញ្ញវត្ថុជាច្រើនបានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លារបស់ពួកគេចំពោះបេសកកម្មរបស់ព្រឹត្តិការណ៍CamTech ក្នុងការជំរុញឥទ្ធិពល និងនិរន្តរភាពនៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ fintech ។ កញ្ញា Malypoeur Plong ប្រធានផ្នែកអភិវឌ្ឍន៍ផលិតផលឌីជីថលរបស់ធនាគារ ABA បានមានប្រសាសន៍បញ្ជាក់ទៅលើសារៈសំខាន់នៃកិច្ចសហការនេះ ដោយបានលើកឡើងថា “in a world increasingly driven by digital innovation, this event represents a crucial opportunity for the fintech industry to innovate and grow. Our partnership with CamTech exemplifies our commitment to driving impactful solutions that not only enhance financial services but also contribute to a more sustainable future for all.”

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកឧបត្ថម្ភ និងអ្នកតាំងពិព័រណ៍របស់ពួកយើង

 ភាពជោគជ័យរបស់ព្រឹត្តិការណ៍ CamTech Summit 2024 នឹងមិនអាចកើតមានឡើងបាននោះទេ ប្រសិនបើគ្មានការគាំទ្រពីសំណាក់អ្នកឧបត្ថម្ភ និងអ្នកតាំងពិព័រណ៍របស់ពួកយើង។ យើងខ្ញំុសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតទៅកាន់អ្នកដែលបានរួមចំណែកក្នុងការធ្វើឱ្យព្រឹត្តិការណ៍មួយនេះទទួលបានជោគជ័យ។ ការប្តេជ្ញាចិត្តរបស់អ្នកចូលរួមចំណែកទាំងអស់ក្នុងការជួយជំរុញវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ fintech នៅកម្ពុជាគឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ។

សូមថ្លែងអំណរគុណជាពិសេសចំពោះដៃគូរសហការណ៍របស់ពួកយើង Gold Partners: ABA Bank, Huawei Cambodia, ECI Distribution | Dell Technologies, and POMA Media; Silver Partners: Pi Pay and Visa; Bronze Partners: Morakot Technology | Microsoft AI Cloud Partner, Palo Alto Networks, RGX Digital Asset Exchange, Sathapana Bank, TrueMoney Cambodia; Community Partners: Brankas, Credit Bureau Cambodia, Cisco, First Cambodia, Kotluy, NHAM24, NP Secure, Positron Multiverse, Canadia Bank; and our Media Partners: B2B Cambodia, Cambodia Investment Review, Fresh News, Khmer Times, Sabay, PR Newswire, and our Official Transportation Partner: Royal Cambodian Limousine Service. ការរួមចំណែករបស់ដៃគូសហការណ៍ទាំងអស់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាពមួយសម្រាប់ព្រឹត្តិការណ៍ និងជួយផ្តល់ជាវេទិកាសំខាន់ៗជាច្រើនសម្រាប់កិច្ចពិភាក្សាប្រកបដោយអត្ថន័យខ្លឹមសារ និងការច្នៃប្រឌិតផ្សេងៗ។

ពួកយើងក៏សូមថ្លែងអំណរគុណផងដែរចំពោះអ្នកតាំងពិព័រណ៍របស់យើងសម្រាប់ការបង្ហាញនូវបច្ចេកវិទ្យា ផលិតផល និងដំណោះស្រាយជាច្រើនដែលអាចជួយបង្កើតនិងពង្រឹងអនាគតនៃវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។

ដោយឈានមកដល់កិច្ចបញ្ចប់នៃព្រឹត្តិការណ៍ CamTech Summit 2024 ពួកយើងពិតជាមានសេចក្ដីរំភើបរីករាយសម្រាប់ការរីកចម្រើនជាបន្តបន្ទាប់ ក៏ដូចជាការវិវត្តរបស់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ fintech របស់ប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ CamTech Summit 2025 សូមចូលទៅកាន់គេហទំព័រ៖ www.camtechsummit.com ឬតាមដានបណ្តាញសង្គមរបស់ពួកយើង៖ Facebook: https://www.facebook.com/CAFTOfficial/, LinkedIn: https://www.linkedin.com/ company/caftkh/ ឬ Email: admin@caftkh.org ។

 

Tags: CamTech
Previous Post

អ្នកគាំទ្រ Mallorca ទទួលបានការទោសព្យួរពីបទបំពានពូជសាសន៍លើ Vinicius Jr

Next Post

Cristiano Ronaldo រកបាន 1 គ្រាប់សម្រាប់ Al-Nassr យកឈ្នះ Al-Wehda

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥

by Ken My
សុក្រ មករា 3rd, 2025
ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ

by Ken My
ពុធ ធ្នូ 18th, 2024
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា

by Ken My
សុក្រ ធ្នូ 13th, 2024
តស់!និយាយ - លើពីគំនិត

អត្ថប្រយោជន៍នៃការសន្សំរយៈពេលវែង

by Choraney Duong
ពុធ វិច្ឆិកា 27th, 2024
Load More
Next Post
Cristiano Ronaldo រកបាន 1 គ្រាប់សម្រាប់ Al-Nassr យកឈ្នះ Al-Wehda

Cristiano Ronaldo រកបាន 1 គ្រាប់សម្រាប់ Al-Nassr យកឈ្នះ Al-Wehda

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.