• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ស្ថានទូតអាមេរិកអបអរខួបលើកទី ៧៥ ឆ្នាំនៃទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ក្នុងកម្មវិធី «សប្តាហ៍ស្ថានទូត ខេត្តព្រះសីហនុ ២០២៥ ៖ ៧៥ ឆ្នាំនៃភាពជាដៃគូ និងមិត្តភាព»

by Pisey Dim
ពុធ កញ្ញា 3rd, 2025
in សង្គម
325
SHARES
Share on FacebookShare on Twitter

(ខេត្តព្រះសីហនុ ថ្ងៃទី ២៨ សីហា ឆ្នាំ២០២៥)៖ ៧៥ ឆ្នាំនៃភាពជាដៃគូ និងមិត្តភាព សហរដ្ឋអាមេរិក និងកម្ពុជា បានចូលរួមដាំដើមឈើរួមគ្នា ដែលជានិមិត្តរូបនៃអំណាចមិត្តភាព កិច្ចសហប្រតិបត្តិការ ភាពរីកចម្រើន និងការប្តេជ្ញាចិត្តរួមគ្នា ចំពោះភាពជាដៃគូដ៏យូរអង្វែង។

លោកស្រីភារធារីនៃទូតស្ថានទូតអាមេរិក Bridgette Walker បានដឹកនាំមន្ត្រីការទូត និងបុគ្គលិកស្ថានទូតសហរដ្ឋអាមេរិក ទៅបំពេញទស្សនកិច្ចការងារ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ២៦ ដល់ ៣០ ខែសីហា ដើម្បីអបអរសាទរខួបលើកទី ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា តាមរយៈសកម្មភាពជាច្រើនក្នុងកម្មវិធី «សប្តាហ៍ស្ថានទូត ខេត្តព្រះសីហនុ ២០២៥ ៖ ៧៥ ឆ្នាំនៃភាពជាដៃគូ និងមិត្តភាព»។

ដោយសារមានគំនិតផ្តួចផ្តើមនេះ មន្ត្រី និងបុគ្គលិកស្ថានទូតអាមេរិក ធ្វើដំណើរទៅខេត្តព្រះសីហនុ ដើម្បីសម្តែងការគោរពចំពោះគុណតម្លៃ និងចក្ខុវិស័យរួម ដែលបានកំណត់ភាពជាដៃគូយូរអង្វែង រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៥០ មក។ កម្មវិធីដែលមានរយៈពេលមួយសប្តាហ៍ ផ្តោតលើការលើកកម្ពស់កាលានុវត្តភាពសេដ្ឋកិច្ច ការលើកកម្ពស់ផ្នែកសុខភាព សន្តិសុខ ការគាំទ្រ ដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ និងការចូលរួមរបស់យុវជនកម្ពុជាក្នុងសកម្មភាពនានា។

លោកស្រីភារធារី និងមន្រ្តីស្ថានទូត ដែលតំណាងឱ្យទីភ្នាក់ងារនានារបស់រដ្ឋាភិបាលអាមេរិកចំនួន ៦ បានជួបជាមួយ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងបន្ថែម នូវទំនាក់ទំនងសេដ្ឋកិច្ច។ ភាគីទាំងពីរ ថែមទាំងបានបើកសម្ពោធស្លាកអបអរសាទរខួបលើកទី ៧៥ ឆ្នាំ នៅលើផ្លូវជាតិលេខ ៤ ជាផ្លូវសំខាន់មួយ ដែលសហរដ្ឋអាមេរិកបានកសាងនៅឆ្នាំ ១៩៥៩ ដើម្បីតភ្ជាប់កំពង់ផែក្រុងព្រះសីហនុ ទៅកាន់តំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា។

លោកស្រីភារធារី Walker បានមានប្រសាសន៍ថា ៖ «ព្រឹត្តិការណ៍ដ៏សំខាន់នេះបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា និងការប្តេជ្ញារួមគ្នា ក្នុងការកសាងអនាគតដ៏ភ្លឺស្វាងជាមួយគ្នា។ សប្តាហ៍ស្ថានទូតនៅខេត្តព្រះសីហនុ បង្ហាញពីការប្តេជ្ញារបស់យើងក្នុងការលើកស្ទួយទំនាក់ទំនងដ៏មានន័យនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយបង្កើតឱកាសដែលមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ»។

សកម្មភាពសំខាន់ៗនៃកម្មវិធី «សប្តាហ៍ស្ថានទូត ខេត្តព្រះសីហនុ ២០២៥ ៖ ៧៥ ឆ្នាំនៃភាពជាដៃគូ និងមិត្តភាព» រួមមានការពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ច និងកាលានុវត្តភាពផ្នែកធុរកិច្ច និងការតភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នកដឹកនាំធុរកិច្ចអាមេរិក និងកម្ពុជា។ ដើម្បីលើកកម្ពស់សុវត្ថិភាព សន្តិសុខ និងសហប្រតិបត្តិការផ្នែកសុខភាព មន្រ្តីស្ថានទូតបានផ្តល់ការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពដល់មន្ត្រីមានសមត្ថកិច្ច សន្តិសុខនៅខេត្តព្រះសីហនុ និងបានចុះពិនិត្យមន្ទីរពេទ្យព្យាបាលជំងឺអេដស៍ ដែលទទួលបានការជួយគាំទ្រថវិកាពីសហរដ្ឋអាមេរិក។
ជាផ្នែកមួយនៃការលើកកម្ពស់ការចូលរួមរបស់យុវជន និងការផ្លាស់ប្តូរការសិក្សាអប់រំ លោកស្រីភារធារី Walker ក៏បានដឹកនាំកិច្ចសំណេះសំណាលជាមួយយុវជន ដើម្បីទទួលស្តាប់ផ្ទាល់ពីពួកគេ ផ្តល់ព័ត៌មានអំពីឱកាសទទួលជំនួយគាំទ្រពីសហរដ្ឋអាមេរិកសម្រាប់សិក្សាភាសាអង់គ្លេស សិក្សានៅសហរដ្ឋអាមេរិក ចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សា និងផ្តល់ព័ត៌មានត្រឹមត្រូវ អំពីដំណើរការសុំទិដ្ឋាការ។ លោកស្រីភារធារី ក៏បានប្រកាសជ័យលាភីអ្នកឈ្នះរង្វាន់ ក្នុងការប្រកួតសរសេរអត្ថបទជាភាសាអង់គ្លេស ស្តីពីអនាគតនៃទំនាក់ទំនងទ្វេភាគី ដែលជាការចូលរួមប្រកួតពីនិស្សិតសាកលវិទ្យាល័យ និងសិស្សវិទ្យាល័យ នៅខេត្តព្រះសីហនុផងដែរ។

ជាបន្ថែមលើការជួយគាំទ្រជាយូរមករបស់សហរដ្ឋអាមេរិកលើការអភិរក្សបេតិកភណ្ឌវប្បធម៌ និងសិល្បៈ ស្ថានទូតបានដាក់បញ្ចាំងភាពយន្តឯកសារដែលមានចំណងជើងថា ៖ «Loot: A Story of Crime and Redemption» ជាភាពយន្តឯកសារទាក់ទងនឹងឧក្រិដ្ឋកម្មនៃការជួញដូរវត្ថុបុរាណ ដែលសហរដ្ឋអាមេរិកបានជួយសម្របសម្រួលលើការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណខ្មែរជាទីសក្ការៈ ត្រឡប់មកវិញ។ កម្មវិធីនេះក៏មានវេទិកាសន្ទនាជាមួយមន្រ្តីស្ថានទូតអាមេរិក មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង សហអ្នកនិពន្ធនិងកែសម្រួលសាច់រឿង។

កម្មវិធី «សប្តាហ៍ស្ថានទូត ខេត្តព្រះសីហនុ ២០២៥ ៖ ៧៥ ឆ្នាំនៃភាពជាដៃគូ និងមិត្តភាព» បញ្ជាក់ពីការប្តេជ្ញារបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រការអភិវឌ្ឍន៍ និងភាពរុងរឿងរបស់កម្ពុជា ក្នុងពេលអបអរនូវប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សកម្មភាពទាំងនេះមិនត្រឹមតែជំរុញគោលដៅរួមតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងបន្ថែម នូវភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក ក្នុងការលើកស្ទួយស្ថិរភាព កំណើនសេដ្ឋកិច្ច និងសន្តិសុខក្នុងសាកលលោកថែមទៀតផង ៕

Previous Post

អត្ថប្រយោជន៍នៃការសិក្សានៅបរទេស

Next Post

ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់កំពូល ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ីសម្រាប់ឆ្នាំ២០២៥

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ខ្មែរធ្វើបាន! កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក បានចាប់ផ្ដើមហើយ
កម្សាន្ត

ខ្មែរធ្វើបាន! កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក បានចាប់ផ្ដើមហើយ

by Pisey Dim
សុក្រ កញ្ញា 26th, 2025
កម្ពុជាទទួលបានពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀង BBNJ”
កម្សាន្ត

កម្ពុជាទទួលបានពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀង BBNJ”

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 25th, 2025
Almée Couture បង្ហាញមោទនភាពជាប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន នៅក្នុងកម្មវិធី New York Fashion Week 2025
កម្សាន្ត

Almée Couture បង្ហាញមោទនភាពជាប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន នៅក្នុងកម្មវិធី New York Fashion Week 2025

by Pisey Dim
ពុធ កញ្ញា 17th, 2025
យុទ្ធនាការចាក់បញ្ចាំងឡើងវិញ របស់មហាស្រពភាពយន្តខ្លីចតុមុខលើកទី ៣
កម្សាន្ត

យុទ្ធនាការចាក់បញ្ចាំងឡើងវិញ របស់មហាស្រពភាពយន្តខ្លីចតុមុខលើកទី ៣

by Pisey Dim
ពុធ កញ្ញា 17th, 2025
Load More
Next Post
ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់កំពូល ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ីសម្រាប់ឆ្នាំ២០២៥

ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់កំពូល ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ីសម្រាប់ឆ្នាំ២០២៥

ADVERTISEMENT

Recent.

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025
អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ

អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ

ច័ន្ទ កញ្ញា 29th, 2025
វិធីសាស្រ្តថែរក្សា ប្រអប់ដៃឱ្យទន់ស្រឡូនស្អាត

វិធីសាស្រ្តថែរក្សា ប្រអប់ដៃឱ្យទន់ស្រឡូនស្អាត

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (385)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (221)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (127)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (136)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.