Grand Hotel d’Angkor’s ជាសណ្ឋាគារប្រណិត មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប មានរចនាបថបែបបារាំង ជាមួយបដិសណ្ឋារកិច្ចបែបអភិជន។ សណ្ឋាគារនេះ មានចម្ងាយប្រមាណ 8 គីឡូម៉ែត្រ ពីប្រាសាទអង្គរ និង មានចម្ងាយ 39 គីឡូម៉ែត្រពីអាកាសយានដ្ឋានថ្មី Siem Reap Angkor International Airport។
បើកដំណើរការនៅក្នុងឆ្នាំ 1932 Grand Hotel d’Angkor’s ជាតឹកតាងដ៏ល្អឥតខ្ចោះនៃការរីកសាយភាយរបស់សណ្ឋាគារអឺរ៉ុប នៅក្នុងទឹកដីអាស៊ី អំឡុងឆ្នាំ 1930។ បន្ទប់នីមួយៗ មានវ៉េរ៉ង់ដា ផ្ទាល់ខ្លួន ផ្តល់នូវទីតាំងយ៉ាងស័ក្តិសមសម្រាប់គយគន់ទេសភាពខាងក្រៅ។ ក្នុងនាមជាសណ្ឋាគារប្រណិតឈានមុខមួយ នៅក្នុងខេត្តសៀមរាប Grand Hotel d’Angkor’s ធ្លាប់បានទទួលភ្ញៀវលំដាប់ៗដូចជា តារាភាពយន្ត នាយករដ្ឋមន្រ្តី ស្រ្តីទី1 First Lady និង ព្រះអង្គម្ចាស់ស៊ូតង់។

នៅក្នុងឆ្នាំ 2019 សណ្ឋាគារ ត្រូវបានកែលម្អ ដើម្បីធ្វើឱ្យប្រសើរជាងមុន។ ដោយបន្ទប់សរុបទាំងអស់ 119 បន្ទប់ និង គ្រឿងបរិក្ខានានា បានដេរគ័រឡើងវិញផងដែរ។ Grand Hotel d’Angkor’s បានជាប់ឈ្មោះក្នុង Awards លំដាប់ពិភពលោក មានដូចជា Top 500 Best Hotels ដោយ Travel & Leisure 2023, World’s Best Hotels With Swimming Pools ដោយ The Independent 2022, និងជាប់លេខ #37 នៅក្នុងបញ្ជី Top 100 Resorts in the World ដោយ Travel & Leisure 2022៕