Paris Fashion Week ឈានចូលមកដល់ហើយ! ទន្ទឹមនឹងនេះ Hermès ក៏បានបង្កការភ្ញាក់ផ្អើលនៅក្នុងពិភពម៉ូតម្តងទៀត ជាមួយនឹង Collection Fall-Winter 2025 របស់ខ្លួន។
Collection Hermès Fall Winter 2025 មិនមែនគ្រាន់តែជាការបង្ហាញឈុតសម្លៀកបំពាក់ធម្មតាប៉ុណ្ណោះទេ ពោលវាគឺជាសក្ខីភាពនៃភាពអត់ធ្មត់ ភាពជាក់លាក់ និងសិល្បៈដែលកំណត់នូវម៉ាកបេតិកភណ្ឌមួយ។ វាប្រៀបបានដូចជា ការរៀបរាប់អំពីរឿងនិទានរបស់ស្ត្រីដ៏អស្ចារ្យម្នាក់ ដែលបោះជំហានដើរទៅមុខមិនរាថយ និងពោរពេញទៅដោយការតាំងចិត្តជាមួយអ្វីៗគ្រប់យ៉ាងដែលនាងត្រូវការបំផុត។
អ្នករចនា Nadège Vanhee ដែលជានាយកច្នៃប្រឌិតរបស់ Hermès បានដាក់បង្ហាញ ឈុតស្បែកពណ៌ខ្មៅរលោងភ្លឺចែងចាំង ដែលបង្កប់នូវភាពទំនើបមិនចេះចប់មិនចេះហើយ និងពោរពេញដោយថាមពលឈ្ពោះទៅមុខ។ កា

របង្ហាញម៉ូតនេះធ្វើឡើងនៅ Garde Republicaine ដែលជាទីធ្លាក្រោលសេះដ៏ល្បីល្បាញរបស់ប៉ូលីស នៅទីក្រុងប៉ារីស។ តារាបង្ហាញម៉ូតគ្រប់រូបដើរលើកម្រាលព្រំផ្លូវរត់ (Runway) ដោយទំនុកចិត្ត នៅក្នុងទស្សនីយភាពមួយដែលបំផុសគំនិតដោយការជិះសេះ។
ការបង្ហាញ Collection សម្លៀកបំពាក់ស្បែករលោង
Collection នេះ រួមមាន អាវស្បែករលោង ខោជើងវែង និងរ៉ូបប្រណីត។ អាវក្រៅធំវែង (Long Coat) ដែលរចនារុំព័ទ្ធដោយរោមចៀម អមជាមួយខោខ្លីខ្នាតតូច និង Cropped Jacket រួមបញ្ចូលនឹងរចនាសម្ព័ន្ធនៃភាពរលោង បានឆ្លុះបញ្ចាំងពីភាពអង់អាចរបស់ស្រ្តីគ្រប់រូប។
ការបន្ថែមម៉ូតខ្សែរ៉ូតរត់ចុះមកផ្នែកខាងក្រោមរបស់អាវក្រៅធំវែងបានបន្ថែមភាពទាក់ទាញយ៉ាងខ្លាំង ខណៈពេលដែលស្រោមដៃប៉ាក់ និងអាវរងាបាននាំមកនូវភាពកក់ក្តៅ ដែលអ្នកអាចលេងស្ទីលទៅតាមរចនាប័ទ្មផ្ទាល់ខ្លួន។