នៅក្នុងជុំទី១៩ នៃក្របខ័ណ្ឌ Serie A ក្រុម Inter Milan បានធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bologna នៅកីឡដ្ឋាន San Siro ។ ក្នុងតង់ទីមួយ ការស៊ុតបាល់ពីចម្ងាយរបស់ Nikola Moro ត្រូវបានប៉ះទៅលើបង្គោលទី ហើយក្រោយមក Santiago Castro បានបើកការស៊ុតបញ្ចូលទីសម្រាប់ក្លឹប Bologna នៅនាទីទី១៥ ជួយឲ្យក្រុមនាំមុខមួយ។
តែយ៉ាងណាក្រុម Inter បានវាយបកវិញយ៉ាងលឿន ដោយកីឡាករ Denzel Dumfries បានស៊ុតតាមស្មើនៅនាទីទី១៩។ បន្ទាប់មក Lautaro Martínez បានជួយឱ្យ Inter នាំមុខដោយគ្រាប់បាល់នៅម៉ោងបន្ថែមក្នុងតង់ទីមួយ។ ចូលដល់តង់ទីពីរ ការប្រឹងប្រែងក្នុងការអូសបាល់ពីរយៈចម្ងាយឆ្ងាយរបស់ Martínez ត្រូវបានសង្គ្រោះផងដែរ។ ហើយក្រោយមកការស៊ុតរបស់ Emil Holm នាំឱ្យ Bologna តាមស្មើមកវិញនៅនាទីទី៦៤។ ការប្រកួតបានបញ្ចប់ដោយលទ្ធផលស្មើ ២-២ ហើយវាក៏បានបញ្ចប់ការទទួលបានជ័យជម្នះ ៦ប្រកួតជាប់គ្នាៗរបស់ Inter Milan ផងដែរ៕
ទស្សនាវីដេអូ ហាយឡាយ ឡើងវិញ៖