Liverpool និង Manchester United ត្រូវបានគេរាយការណ៍ថា មានបំណងចង់ចុះហត្ថលេខាលើខ្សែការពារ Antonee Robinson របស់ Fulham ។
ពួកគេនឹងប្រជែងយកខ្សែការពារ Premier League វ័យ 27 ឆ្នាំរូបនេះ ហើយវានៅតែត្រូវបានគេមើលឃើញថា តើគាត់នឹងបញ្ចប់នៅកន្លែងណា។ របាយការណ៍ពី The Sun បានអះអាងថា ក្លឹបអង់គ្លេសកំពុងសម្លឹងមើលការចុះហត្ថលេខាលើកីឡាករអន្តរជាតិអាមេរិកនាពេលខាងមុខនេះ។
Manchester United និង Liverpool អាចនឹងប្រជែងគ្នាបន្ថែមទៀតលើខ្សែការពារឆ្វេងរូបនេះ។ Luke Shaw និង Tyrell Malacia មានបញ្ហារបួសដូចគ្នា ហើយ Manchester United ត្រូវការរកអ្នកមកជំនួសកន្លែងលេងក្នុងតួនាទីនេះវិញ។
ដោយមើលឃើញថា Robinson បានបង្ហាញខ្លួននៅក្នុង Premier League ហើយគាត់ពិតជាធ្វើបានល្អគ្រប់គ្រាន់ក្នុងការលេងឱ្យក្លឹបធំៗ ទើបធ្វើឱ្យគាត់អាចនឹងក្លាយជាកីឡាករដ៏ល្អសម្រាប់បិសាចក្រហម ប្រសិនបើពួកគេអាចសម្រេចបានកិច្ចព្រមព្រៀងនោះ។
Robinson នឹងធ្វើអោយ Liverpool ប្រសើរឡើង
ទន្ទឹមនឹងនេះ Liverpool ក៏ត្រូវការជម្រើសបន្ថែមទៀតនៅក្នុងតំបន់ការពារខាងឆ្វេងផងដែរ។ ថ្វីបើពួកគេមាន Andrew Robertson និង Kostas Tsimikas ទៅហើយមែន តែទោះជាយ៉ាងណាក៏ដោយ កីឡាករអន្តរជាតិស្កុតឡេន Robertson មានអាយុ 30 ឆ្នាំរូបនេះ ហើយ Tsimikas លេងមិនល្អគ្រប់គ្រាន់ក្នុងការចាប់ផ្តើមសម្រាប់ក្លឹប Liverpool នោះទេ។ Liverpool ស្វែងរកការធ្វើឱ្យប្រសើរឡើងលើកីឡាករអន្តរជាតិក្រិក Tsimikas ទៅទៀតដើម្បីឱ្យក្លឹបមានគុណភាពលើសនេះ។
Robinson អាចប្រកួតប្រជែងជាមួយ Robertson សម្រាប់កន្លែងខ្សែរការពារឆ្វេងនេះ ហើយបន្ទាប់មកនឹងអាចជំនួសគាត់នៅក្នុងក្រុមនារដូវកាលខាងមុខនេះផងដែរ។ កីឡាករវ័យ 27 ឆ្នាំរូបនេះ ស្ថិតក្នុងកម្រិតកំពូលរបស់គាត់ ហើយគាត់នឹងមើលទៅកាន់ការប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុត។ ឱកាសដើម្បីចូលរួមជាមួយក្លឹបដូចជា Manchester United ឬ Liverpool មានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់គាត់ ហើយគាត់ក៏កំពុងសម្លឹងរកការឈ្នះពានរង្វាន់ធំៗជាមួយពួកគេដូចគ្នា។
គួរបញ្ចាក់ថា Manchester United និង Liverpool មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីទទួលបានកិច្ចព្រមព្រៀងនេះ ហើយវាជារឿងដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការដែលថា តើពួកគេអាចធ្វើតាមសំណើផ្លូវការណាមួយ ដើម្បីចុះហត្ថលេខាលើខ្សែការពារនេះរឺយ៉ាងណា។