Liverpool, Manchester City និង Manchester United នឹងត្រូវចំណាយប្រាក់ 80 លានអឺរ៉ូដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ PSG Xavi Simons ។
យោងតាមលោក Christian Falk តាមរយៈ VoetbalPrimeur បានឱ្យដឹងថា កីឡាករ Xavi Simons ស្ថិតនៅក្នុងបញ្ជីចង់បានរបស់ក្លឹបកំពូលមួយចំនួន បន្ទាប់ពីការលេងដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ សម្រាប់ RB Leipzig ។ កីឡាករអន្តរជាតិហូឡង់រូបនេះមិនចង់ត្រឡប់ទៅក្លឹបដើមរបស់គាត់វិញទេនៅរដូវក្តៅក្រោយនេះ ហើយ Liverpool, Manchester City និង Manchester United បានចាប់អារម្មណ៍ក្នុងការផ្តល់តម្លៃឱ្យគាត់នៅឆ្ងាយពី PSG ។
Simons មានការចាប់ផ្ដើមបានយ៉ាងល្អ កាលនៅ La Masia ដែលធ្វើអោយទទួលបានភាពល្បីល្បាញមិនធម្មតា ហើយគាត់ក៏បានធ្វើឱ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងនៅពេលដែលគាត់បានចាកចេញពី Barcelona ទៅចូលរួមជាមួយក្លឹបយក្សរបស់បារាំង។ គាត់បានតស៊ូ ដើម្បីទៅលេងនៅ PSG ហើយការផ្លាស់ប្តូរទៅ PSV Eindhoven បានជួយគាត់ឱ្យទទួលបានអ្វីៗប្រសើរឡើងវិញ។
ក្លឹបយក្សរបស់បារាំងបានចុះហត្ថលេខាលើគាត់ម្តងទៀតនៅរដូវក្តៅ ឆ្នាំ 2023 ហើយក៏បានអោយ RB Leipzig ខ្ចីគាត់ទៅ ។ វាក៏ជារដូវកាលដំបូងក្នុងក្តីស្រមៃរបស់គាត់នៅក្លឹបអាឡឺម៉ង់ និងបង្កការចាប់អារម្មណ៍ពីក្លឹប Bayern Munich ផងដែរ។ ក្រុម Bayern Munich បានព្យាយាមអស់ពីសមត្ថភាព ដើម្បីធ្វើកិច្ចព្រមព្រៀង របស់គាត់ជាមួយ Simons ប៉ុន្តែវានៅតែមិនអាចទទួលបានជោគជ័យ។
Simons បានស្នាក់នៅក្លឹប RB Leipzig សម្រាប់រដូវកាលទី 2 របស់គាត់… ខ្សែបម្រើប្រយុទ្ធវ័យ 21 ឆ្នាំរូបនេះនឹងត្រូវត្រឡប់ទៅក្លឹបដើមរបស់គាត់វិញនៅរដូវក្តៅក្រោយ។ យ៉ាងណាមិញ គាត់មិនមានបំណងត្រឡប់ទៅក្លឹប PSG របស់គាត់វិញទេ ហើយ Simons មិនចង់លេងឱ្យក្លឹបយក្សបារាំងវិញដែរ។
ហេតុនេះហើយបានក្លឹបយក្សនៅ Premier League ចង់ចុះហត្ថលេខាជាមួយ Xavi Simons
ខណៈពេលដែល Bayern នៅតែស្ថិតក្នុងភាពស្រពិចស្រពិល។ កីឡាករអន្តរជាតិហូឡង់រូបនេះ អាចនឹងត្រូវធ្វើដំណើរទៅកាន់ក្របខ័ណ្ឌ Premier League ផងដែរ ហើយ Liverpool, Manchester City និង Manchester United សុទ្ធតែចាប់អារម្មណ៍លើការចុះហត្ថលេខាយករូបគេ។
ក្រុមរបស់លោក Pep Guardiola មានសុទ្ធតែតារាល្បីរួចទៅហើយ ប៉ុន្តែពួកគេនៅតែចង់បានខ្សែរបម្រើកណ្តាលល្អៗជាច្រើនទៀត។ តួយ៉ាងដូចជា Kevin De Bruyne កំពុងស្ថិតក្នុងរដូវកាលចុងក្រោយនៃអាជីពរបស់គាត់ជាមួយ City ហើយពួកគេមើលឃើញថា Simons ជាអ្នកស្នងតំណែងដ៏សាកសមមួយ។ កីឡាករវ័យ 21 ឆ្នាំរូបនេះ អាចជំនួសកីឡាករអន្តរជាតិបែលហ្ស៊ិកក្នុងរយៈពេលវែង។
ទោះយ៉ាងណាក៏ដោយ គាត់ក៏ស្ថិតក្នុងបញ្ជីចង់បានរបស់ Manchester United និង Liverpool ដែលក្លឹបទាំង 2 ត្រូវបានដឹកនាំដោយអ្នកចាត់ការជនជាតិហូឡង់គឺលោក Erik ten Hag និង លោក Arne Slot ។ ហង្សក្រហម Liverpool ចង់បានកម្លាំងប្រយុទ្ធបន្ថែមទៀតក្នុងតំបន់ខាងលើរបស់ពួកគេ។
ជាមួយនឹងភាពមិនច្បាស់លាស់នៃអនាគតដ៏យូរអង្វែងរបស់ Mohamed Salah Simons អាចក្លាយជាគោលដៅធំបន្ទាប់របស់ពួកគេ។
ខណៈពេលដែល Bruno Fernandes របស់ United មានវ័យ 30 ឆ្នាំទៅហើយ នៅតែអាចបន្តបានរយៈពេល 2-3 ឆ្នាំទៀត។ Simons អាចលេងជាមួយគាត់ជាខ្សែបម្រើ ហើយគាត់ថែមទាំងអាចចូលលេងបាននៅពេលចាំបាច់ណាមួយទៀតផង។ លោក Ten Hag ចង់មានអ្នកលេងបម្រើច្រើនដែលអាចមានឥទ្ធិពលខ្លាំងនៅលើទីលាន។
គួរបញ្ជាក់ផងដែរកិច្ចសន្យារបស់គាត់នៅ PSG ដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយក្លឹបបានទាមទារតម្លៃលើសពី 80 លានអឺរ៉ូ ដើម្បីចែកផ្លូវជាមួយតារាហូឡង់រូបនេះ។
ប្រភព ៖ NOWGOAL