ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជុំទី២១ ក្រុម Brentford បានធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester City ក្រុមទាំងពីរសុទ្ធតែមិនអាចរកគ្រាប់បាល់បញ្ចូលទីបានទេនៅក្នុងតង់ទីមួយ។ នៅតង់ទីពីរ De Bruyne បានបញ្ជូនបាល់កោងយ៉ាងច្បាស់លាស់ជួយឲ្យ Foden ទាត់បញ្ចូលក្នុងសំណាញ់ថ្នមៗបានយ៉ាងល្អ បំបែកភាពជាប់គាំងក្នុងការរកគ្រាប់បាល់។ ក្រោយមកការស៊ុតរបស់ Savinho ត្រូវបានសង្គ្រោះពីអ្នកចាំទី ប៉ុន្តែ Foden បានបន្ថែមបានមួយគ្រាប់ទៀតជួយឲ្យ City នាំមុខពីរគ្រាប់មុន។ តែមិនយូរប៉ុន្មានផង Wissa របស់ Brentford បានស៊ុតបញ្ចូលទីតាមបានមួយគ្រាប់មកវិញ ដោយមានការជួយពី Roerslev ។
ក្នុងម៉ោងបន្ថែមទៅហើយ Norgaard បានស៊ុតតាមស្មើមកវិញពីការផ្ដល់ជំនួយរបស់ Lewis Potter ។ នៅចុងបញ្ចប់នៃការប្រកួតពេញម៉ោង Manchester City បានរបូតគ្រាប់បាល់ពីរគ្រាប់ជាប់ៗគ្នា និងធ្វើបានត្រឹមស្មើ ២-២ ជាមួយ Brentford ហើយទទួលបានម្នាក់១ពិន្ទុផងដែរ៕
ទស្សនាវីដេអូ ហាយឡាយ ឡើងវិញ៖