យោងតាមរបាយការណ៍ចុងក្រោយរបស់ Sky Sports កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Manchester United បានបញ្ចប់ហើយ។ ទោះបីជាប្រធានបទមួយក្នុងចំណោមប្រធានបទដែលបានពិភាក្សាពីជាអនាគតរបស់គ្រូបង្វឹក Erik ten Hag ក៏ដោយ ក៏មិនមានការចង្អុលបង្ហាញថាការសម្រេចចិត្តត្រូវបញ្ចប់តំណែងគាត់នោះទេ ប៉ុន្តែក្លឹបនឹងបន្តតាមដានលទ្ធផលសម្រាប់ការប្រកួតជាបន្តទៀត។
លោក Sir Jim Ratcliffe និងលោក Sir Dave Brailsford ប្រធានក្រុមហ៊ុន INEOS Sports ត្រូវបានគេមើលឃើញថាបានចាកចេញពីកន្លែងប្រកួតរបស់ក្លឹប។ ប្រធានបទសំខាន់មួយនៃកិច្ចប្រជុំនេះក៏បាននិយាយពីអនាគតរបស់អ្នកចាត់ការ Manchester United លោក Erik ten Hag ដែរ ។

យោងតាមព័ត៌មានចុងក្រោយពីប្រព័ន្ធផ្សព្វផ្សាយ ពុំមានសញ្ញាណាមួយដែលបង្ហាញថាថ្នាក់ដឹកនាំ Manchester United បានធ្វើការសម្រេចចិត្តផ្លាស់ប្តូរអ្នកចាត់ការទូទៅនោះទេ។ ក្នុងនោះមានអ្នកចូលរួមនៃកិច្ចប្រជុំរួមមានលោក Sir Jim Ratcliffe លោក Sir Dave Brailsford លោក Omar Berrada លោក Dan Ashworth លោក Jason Wilcox និងលោក Joel Glazer ៕