TalkSPORT យល់ឃើញថា Newcastle មានទំនុកចិត្តថាពួកគេជិតឈានដល់កិច្ចព្រមព្រៀងជាមួយ Anthony Gordon ជុំវិញការចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីមួយ។
កិច្ចព្រមព្រៀងតម្លៃ 70 លានផោនត្រូវបានយល់ព្រមស្ទើរតែររួចរាល់ហើយ ខណៈដែល Newcastle កំពុងព្យាយាមលក់កីឡាករមួយចំនួនដើម្បីជៀសវាងការពិន័យរបស់គណកម្មការហិរញ្ញវត្ថុ។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេអាចរក្សាអតីតខ្សែបម្រើស្លាប Everton ដោយបានបញ្ជូន Yankuba Minteh និង Elliott Anderson ទៅកាន់ Brighton និង Nottingham Forest រៀងៗខ្លួន។ ហើយឥឡូវនេះ Gordon ហាក់ដូចជាត្រៀមខ្លួន ដើម្បីបន្តការស្នាក់នៅរបស់គាត់នៅ Newcastle ជាមួយកិច្ចន្យាររហូតដល់ឆ្នាំ 2026 ។
នាយកក្លឹបលោក Eddie Howe ថ្មីៗនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យ Gordon សរសេរលក្ខខណ្ឌថ្មីៗបាន។ កាលពីសប្តាហ៍មុនលោកនិយាយថា “ខ្ញុំគិតថាការធ្វើឱ្យកីឡាកររបស់អ្នកមានទំនុកចិត្តពីអនាគតរបស់ពួកគេ គឺជាគន្លឹះនៃការលេងរបស់ពួកគេ”។ “អ្នកមិនចង់បានការរំពឹងទុកការផ្ទេរ ឬកិច្ចសន្យាណាមួយក្នុងរយៈពេលខ្លីជាងនេះទេព្រោះខ្ញុំគិតថាវារំខាន និងមិនអាចផ្តល់អត្ថប្រយោជន៍ដល់កីឡាករនៅក្នុងក្លឹបនោះទេ”។
“ដូច្នេះ បំណងប្រាថ្នារបស់ខ្ញុំគឺថាកីឡាករតែងតែផ្ដោតលើការប្រកួតរបស់ពួកគេ ហើយមិនមានការរំខានពីផ្នែកខាងក្រៅ”។
“វិធីរបស់យើងដ៏ល្អបំផុត គឺធ្វើឱ្យពួកគេយល់ថាមានសុវត្ថិភាព និងសប្បាយរីករាយ ប៉ុន្តែពិតណាស់មានតុល្យភាពមួយអាចកើតឡើង ពីព្រោះយើងមានរចនាសម្ព័ន្ធប្រាក់ឈ្នួល និងគណកម្មការហិរញ្ញវត្ថុ ហើយយើងមិនអាចព្រងើយកន្តើយលើអ្វីដែលយើងធ្វើនោះទេ”។
Gordon បានបង្ហាញខ្លួនគាត់ជាខ្សែបម្រើស្លាបកំពូលម្នាក់របស់ Premier League ចាប់តាំងពីបានផ្លាស់ប្តូរនៅតម្លៃ 45 លានផោនទៅកាន់ St James’ Park ពី Goodison Park ក្នុងខែមករា ឆ្នាំ 2023។ កីឡាករវ័យ 23 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 11 លើកក្នុង 48 ប្រកួតក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុន។ គាត់បានបង្ហាញខ្លួនថាជាអ្នកប្រយុទ្ធដ៏ធំអស្ចារ្យមួយ ដោយស៊ុតបញ្ចូលទីទល់នឹង ‘Big Six’ នោះគឺ Arsenal, Liverpool, Chelsea, Manchester United, Manchester City និង Tottenham។
ទម្រង់លេងរបស់គាត់បានធ្វើឱ្យគាត់បានកៅអីមួយក្នុងក្រុមជម្រើសជាតិអង់គ្លេស Euro 2024 ក្រោមការដឹកនាំរបស់លោក Gareth Southgate។
ចាប់តាំងពីការត្រលប់មកទីក្រុង Tyneside វិញបន្ទាប់ពីរដូវកាលថ្មីចូលមកដល់ Gordon បានជួយ Newcastle ឈរនៅលេខរៀងទី 6 ក្នុងតារាងបន្ទាប់ពីការប្រកួតចំនួន 5 ។
ដោយគាត់រកបានតែបានមួយគ្រាប់គត់ពីការចាប់ផ្ដើមការប្រកួតកំពូលទាំងប្រាំរបស់គាត់យើងនឹងសង្ឃឹមថាគាត់អាចរកគ្រាប់បាល់បានច្រើនទៀត បន្ទាប់ពីការប្រកួតស្មើ 1-1 នៅលើទឹកដី Bournemouth នៅសប្តាហ៍ទី 2 ។