ហេតុអ្វីគ្រូពេទ្យតែងឲ្យអ្នកជម្ងឺឧស្សហ៍ហាត់ប្រាណ?

ហេតុអ្វីគ្រូពេទ្យតែងឲ្យអ្នកជម្ងឺឧស្សហ៍ហាត់ប្រាណ?

ការហាត់ប្រាណមិនត្រឹមតែជួយដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងជួយរក្សាផ្លូវចិត្តឲ្យរឹងមាំថែមទៀត ។ ការហាត់ប្រាណ គឺជាផ្នែកមួយក្នុងការជួយសម្រួលដល់ប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ ជួយសម្រួលដល់ចរ្តឈាម សម្រួលដល់ការបញ្ជូនអុកស៊ីសែន និងបញ្ចេញសារធាតុចិញ្ចឹមទៅសរីរាង្គនីមួយៗ និងជួយដល់សុខភាពសរីរាង្គទាំងមូល។ កាត់បន្ថយសំពាធនិងភាពតានតឹង ក្នុងកំឡុងពេលហាត់ប្រាណ ខួរក្បាលនឹងបញ្ចេញសារធាតុ (Endophins)  សារធាតុនេះត្រូវបានបញ្ចេញក្នុងការឆ្លើយតបទៅនឹងភាពតានតឹង ឬការឈឺចាប់ ហើយអាចបង្កើតអារម្មណ៍សប្បាយរីករាយនិងបង្កើនសុខុមាលភាពនៃរាងកាយ។ ធ្វើឲ្យរាងកាយមានថាមពល មនុស្សភាគច្រើនអាចគិតថា ការហា​ត់ប្រាណធ្វើឲ្យហត់ ប៉ុន្តែមិនទាំងស្រុងនោះទេ។ ...

សារៈសំខាននៃឃ្មុំ

សារៈសំខាននៃឃ្មុំ

នៅក្នុងពិភពធម្មជាតិដ៏ធំធេង សត្វល្អិតតូចមួយមានតួនាទីយ៉ាងសំខាន់ដែលមិនអាចខ្វះបានក្នុងការទ្រទ្រង់ជីវិតនៅលើភពផែនដី នោះគឺ "ឃ្មុំ"។ ថ្វីត្បិតតែមានរូបរាងតូចក៏ពិតមែន ប៉ុន្តែគុណប្រយោជន៍របស់ឃ្មុំ គឺធំធេងមហាសាលសម្រាប់ទាំងបរិស្ថាន កសិកម្ម និងមនុស្សជាតិទាំងមូល។ តួនាទីចម្បង និងសំខាន់បំផុតរបស់ឃ្មុំ គឺការផ្ទេរលំអងពីផ្កាមួយទៅផ្កាមួយទៀត។ សកម្មភាពនេះជួយឲ្យរុក្ខជាតិអាចបង្កើតផ្លែ និងគ្រាប់ពូជបាន។ ប្រមាណជាង ៧៥% នៃដំណាំសំខាន់ៗនៅលើពិភពលោក ដូចជា បន្លែ ផ្លែឈើ ...

ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) នឹងដាក់ឲ្យដំណើរការ ជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេស ចេញចូលប្រទេសកម្ពុជា!

ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) នឹងដាក់ឲ្យដំណើរការ ជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេស ចេញចូលប្រទេសកម្ពុជា!

ដើម្បីចូលរួមអនុវត្ត គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា អគ្គនាយកដ្ឋានអន្តោប្រវេសន៍  បានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍​ ឬស្ទីកឃ័រ​ QR Code សម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិនានា ដោយសាកល្បងដាក់ឲ្យប្រើប្រាស់ចាប់ពីថ្ងៃទី១ ...

ក្រុមហ៊ុន Visa ពង្រីកវិសាលភាពការទូទាត់ជាមួយកាត នៅផ្សារម៉ាក្រូ ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីបង្កើនជម្រើសទូទាត់តាមរយៈប្រព័ន្ធឌីជីថល

ក្រុមហ៊ុន Visa ពង្រីកវិសាលភាពការទូទាត់ជាមួយកាត នៅផ្សារម៉ាក្រូ ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីបង្កើនជម្រើសទូទាត់តាមរយៈប្រព័ន្ធឌីជីថល

ក្រុមហ៊ុន Visa (NYSE: V) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេ បានប្រកាសពីការពង្រីកសេវាកម្មទទួលការទូទាត់ជាមួយ Visa កាត នៅគ្រប់ផ្សារ ម៉ាក្រូ ទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការអភិវឌ្ឍន៍ដ៏សំខាន់នេះ នឹងជួយពង្រឹងប្រព័ន្ធអេកូឡូស៊ីទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជម្រើសទូទាត់កាន់តែងាយស្រួល សម្រាប់អ្នកប្រើប្រាស់ និង ភ្ញៀវទេសចរ។ ខណៈពេលដែលការលក់ទំនិញនៅតាមផ្សារ តាមតូបលក្ខណៈគ្រួសារនៅតាមដងផ្លូវ ...

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

ពិធីបុណ្យប៉្រាយ - “Pride Fest” បានប្រព្រឹត្តិឡើងនៅថ្ងៃទី 24 ខែឧសភា ឆ្នាំ 2025 គឺជាការប្រារព្ធពិធី LGBTQ+ ដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ និងផ្ដល់សិទ្ធិសេរីភាពសដែល ពុំមានរនាំង ឬលក្ខខណ្ឌអ្វីមកកំណត់ដល់អ្នកស្រលាញ់ភេទដូចគ្នា អ្នកប្តូរភេទ និងអ្នកប្តូរយេនឌ័រឡើយ។ បន្ថែមពីនេះ ព្រឹត្តិការណ៍ ...

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ខណៈស្ថានភាពនៃការចម្លងនៅតែបន្តមាននៅឡើយ។ ករណីវីរុសកូវីត-១៩ ចុងក្រោយនេះ គឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជា បន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទ JN.1 ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។ បច្ចុប្បន្ន អង្គការសុខភាពពិភពលោក WHO បានចាត់ថ្នាក់ថាជា វាគឺជាប្រភេទវីរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។ ...

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

រដូវកាលបៃតង គឺជាពេលដែលអាកាសធាតុនៅប្រទេសកម្ពុជាចាប់ផ្តើមល្អប្រសើរ ព្រោះសីតុណ្ហភាពនៅគ្រប់តំបន់ទាំងអស់មិនសូវក្តៅខ្លាំង ហើយពោរពេញដោយសំណើមធម្មជាតិ និងមានភ្លៀងធ្លាក់ផងដែរ។ អ្នកទេសចរគ្រប់រូបអាចទទួលបាននូវបទពិសោធន៍ដំណើរកំសាន្តទេសចរណ៍ដ៏សែនរីករាយ ស្រស់ស្រាយ និងគយគន់សម្រស់ដ៏ល្អឯកនៃរមណីយដ្ឋានគ្រប់តំបន់ក្នុងប្រទេសកម្ពុជានារដូវវស្សា។ តំបន់នីមួយៗ មានទេសភាពគ្រប់ដណ្តប់ដោយព្រៃប្រឹក្សាពណ៌បៃតង មានបរិយាកាសស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ និងអាកាសធាតុត្រជាក់។ រដូវកាលបៃតងនៃវិស័យទេសចរណ៍កម្ពុជាបានចាប់ផ្ដើមពីខែមេសា និងបន្តរហូតដល់ខែតុលា ដែលជារដូវកាលមានភ្ញៀវទេសចរអន្តរជាតិតិច ក៏ដោយសារនៅតំបន់អឺរ៉ុបគឺជាពេលវេលាដែលមនុស្សភាគច្រើនត្រូវបំពេញការងារដ៏មមាញឹក និងការសិក្សាច្រើនដែលជាទូទៅគេហៅថា Low Season។ ...

ជម្ងឺថប់បារម្មណ៍

ជម្ងឺថប់បារម្មណ៍

ការថប់បារម្ភ គឺជាអារម្មណ៍នៃការភ័យខ្លាច និង ការមិនសប្បាយចិត្ត។ វាអាចបណ្តាលឱ្យអ្នកបែកញើស មានអារម្មណ៍មិនស្ងប់ មានភាពតានតឹង និងចង្វាក់បេះដូងលោតញាប់។ ជំងឺថប់បារម្ភ មានស្ថានភាពសុខភាពផ្លូវចិត្តផ្សេងទៀត ដែលបណ្តាលមកពីអន្តរកម្មស្មុគស្មាញនៃកត្តាសង្គម បញ្ហាផ្លូវចិត្ត និងជីវសាស្ត្រ។ អ្នកណាក៏អាចកើតមានជំងឺថប់បារម្ភ ប៉ុន្តែអ្នកដែលធ្លាប់ឆ្លងកាត់ការរំលោភបំពាន ការបាត់បង់ធ្ងន់ធ្ងរ ឬបទពិសោធន៍មិនល្អផ្សេងទៀត ក៏អាចនឹងវិវត្តទៅជាជំងឺមួយផ្សេងទៀតដែរ។ យោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានប្រកាសអំពីបញ្ហានៃជម្ងឺថប់អារម្មណ៍ តាមការប៉ាន់ប្រមាណ ...

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ប្រសិនបើអ្នកយល់ថាមានអារម្មណ៍ភ័យខ្លាច ថប់បារម្ភ ឬអស់សង្ឃឹមក្នុងអំឡុងពេលដែលមិនធ្លាប់មានពីមុនមកនេះ។ ប៉ុន្តែទោះជាអ្នកស្ថិតក្នុងស្ថានភាពបែបណា និងកន្លែងណាក៏ដោយ អ្នកត្រូវតែថែរក្សាសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់អ្នកឲ្យបានល្អ។ 1. ពិភ្សាជាមួយមនុស្សដែលអ្នកទុកចិត្ត ការនិយាយទៅកាន់នរណាម្នាក់ដែលអ្នកជឿទុកចិត្ត មិនថាមិត្តភក្តិ សមាជិកគ្រួសារ ឬមិត្តរួមការងារ ដែលអ្នកយល់ថាអាចជួយបាន។ អ្នកនឹងមានអារម្មណ៍ប្រសើរជាងមុន ប្រសិនបើអ្នកអាចចែករំលែកដោយបើកចំហនូវអ្វីដែលអ្នកកំពុងជួបប្រទះជាមួយនរណាម្នាក់ដែលយកចិត្តទុកដាក់ចំពោះអ្នក។ ប្រសិនបើអ្នករស់នៅក្នុងតំបន់ ដែលមានការប្រាស្រ័យទាក់ទងគ្នា អ្នកនៅតែអាចភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់របស់អ្នកតាមរយៈការវិឌីអូខល ការហៅទូរសព្ទ ...

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ឈុតសម្លៀកបំពាក់ពណ៌សបានក្លាយជានិន្នាការទាក់ទាញបំផុតមួយក្នុងកម្មវិធី Met Gala 2025... រាប់ចាប់ពីរចនាប័ទ្មដ៏សាមញ្ញទន់ភ្លន់របស់ Anna Sawai រហូតដល់ឈុតបែបបុរាណ Zendaya និង Madonna។ ការលេងស្ទីលរបស់តារាកិត្តិយសចូលរួមទាំងអស់បានការបកស្រាយយ៉ាងច្បាស់ចំពោះប្រធានបទ “Tailored for You” នៅក្នុងឆ្នាំនេះ។ តារាសម្តែង Anna Sawai (តួអង្គសម្តែងក្នុងភាពយន្ត ...

Page 14 of 172 1 13 14 15 172
ADVERTISEMENT

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.