ការថែរក្សាស្បែកឱ្យនៅក្មេងជាងវ័យ
វេលានៃដំណើរជីវិតដើរទៅមុខបន្តិចម្តងៗ ស្បែកមុខនិងរូបរាងកាយក៏មានការវិវត្តប្រែប្រួលជ្រេរទៅតាមវ័យ។ អ្នកប្រហែលជាត្រូវការវិធីជាច្រើនក្នុងការរារាំងភាពចាស់នៃស្បែក តើអ្នកដឹងទេ? ទម្លាប់ប្រចាំថ្ងៃខ្លះរបស់អ្នកអាចជួយពន្យឺតការបាត់បង់ និងថែមទាំងជំរុញការលូតលាស់កូឡាជែន។ ប្រសិនបើអ្នកប្រព្រឹត្តទម្លាប់ប្រចាំថ្ងៃទាំងនោះឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត វាពិតជាមានប្រសិទ្ធិភាពខ្ពស់អាចជួយរក្សា និងបង្កើនកូឡាជែនក្នុងស្រទាប់ស្បែក ដែលជាគន្លឹះធ្វើឱ្យស្បែកស តឹងណែន ក្មេងជាងវ័យក៏បាន។ ការផលិតកូឡាជែនក្នុងសារពាង្គកាយមនុស្សអាចធ្លាក់ចុះបន្តិចម្តងៗ ដោយចាប់ផ្តើមពីចុងឆ្នាំនៃអាយុ ២០ ក្បែរអាយុ ៣០ឆ្នាំ។ ប៉ុន្តែកុំអស់សង្ឃឹម! ទម្លាប់ប្រចាំថ្ងៃរបស់យើងអាចជួយពន្យឺតការបាត់បង់កូឡាជែន និងថែមទាំងជំរុញការលូតលាស់កោសិកាកូឡាជែនថ្មីទៀតផង ...