រូបមន្តម៉ាសធម្មជាតិទាំង 6 ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ថាកំពុងស្ប៉ានៅផ្ទះ
ជំនួសឱ្យការចំណាយប្រាក់ទៅលើការថែទាំស្បែកដែលមានតម្លៃថ្លៃ អ្នកអាចសាកល្បងជាមួយរូបមន្តម៉ាសធម្មជាតិដែលអ្នកអាចស្វែងរកគ្រឿហផ្សំនៅក្នុងផ្ទះ ជាពិសេសមានប្រសិទ្ធភាពខ្ពស់អាចជួយឱ្យស្បែកមានសុខភាពល្អ (ផ្តល់សំណើម បំពាត់ស្នាម រក្សាសភាពភ្លឺរលោង…) ព្រមទាំងតម្រូវទៅតាមប្រភេទស្បែកផ្សេងៗគ្នា។ រូបមន្តម៉ាស ធ្វើឱ្យស្បែកភ្លឺស្រស់ថ្លា និងរក្សាតុល្យភាពស្បែក រូបមន្តម៉ាសនេះ អាចធ្វើឱ្យស្បែកមុខមានសភាពត្រជាក់ និងបន្ធូរបន្ថយបញ្ហាស្បែកមុខ វាសម្អាត និងផ្តល់សំណើមដល់ផ្ទៃមុខទាំងមូល។ វាផ្តល់ជាតិទឹកយ៉ាងច្រើនពីប្រេងដូង រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មមកពី ទឹកឃ្មុំ និងបំបាត់ការរលាកក្រហមជាមួយនឹងប្រេងផ្កាឡាវេនឌ័រ។ លាយគ្រឿងផ្សំទាំងអស់ចូលគ្នារួចលើផ្ទៃមុខរបស់អ្នកដោយប្រើជក់។ ...