វិធីបន្ថែម “តែ” ទៅក្នុងទម្លាប់នៃការថែរក្សាសម្រស់របស់អ្នក
អស់រយៈពេលជាច្រើនសតវត្សមកហើយដែលរុក្ខជាតិ “តែ” គឺជាផ្នែកមួយនៃឱសថបុរាណ ត្រូវបានគេចាត់ទុកថាវាជាឱសថទិព្វដែលមិនអាចកាត់ថ្លៃបាន ក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីមួយចំនួន ខណៈតែទាំងអស់នោះត្រូវបានគេប្រើប្រាស់ជាថ្នាំសម្រាប់ព្យាបាលរោគសញ្ញាក្រពះ ឬជំងឺផ្តាសាយ។ អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ គឺអត្ថប្រយោជន៍របស់តែមិនត្រឹមតែកំណត់ទៅលើការព្យាបាលជំងឺតែប៉ុណ្ណោះទេ ប្រភេទតែមួយចំនួនក៏អាចបញ្ចូលទៅក្នុងវិធីថែរក្សាសម្រស់តាមបែបធម្មជាតិ ដើម្បីទទួលបានសម្រស់ស្រស់ស្អាតផងដែរ។ តែបៃតង តែបៃតងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដ៏ល្អ សម្រាប់សុខភាពស្បែកដែលងាយរងប្រតិកម្ម ព្រោះវាជួយកាត់បន្ថយការរលាកក្រហម ក្រហាយ និងរមាស់ រួមមានក្នុងស្ថានភាពជំងឺមួយចំនួនដូចជា ជំងឺត្រអក ជំងឺស្បែករបកក្រហម ...
ខ្មែរ
English













