ម៉ូតស្បែកខ្លារខិន Leopard ត្រឡប់មកកាន់តារាងពេញនិយមជាថ្មី ក្នុងឆ្នាំ 2024
សម្លៀកបំពាក់ស្បែកខ្លារខិន Leopard បាននឹងកំពុងវិលត្រឡប់មកកាន់តារាងម៉ូតពេញនិយមជាថ្មីម្តងទៀត នៅក្នុងឆ្នាំ 2024។ បើទោះបីជាមិនសូវល្បីខ្លាំងដូចកាលពីជំនាន់មុន ប៉ុន្តែម៉ូតមួយនេះនៅតែរក្សាបាននូវស្តាយបែប classic និង ប្រណិតភាព។ គេសង្កេតឃើញតារាល្បីៗ និង influencers ចាប់ផ្តើមបង្ហាញអំពីក្តីស្រឡាញ់របស់ពួកគេចំពោះ outfits ស្បែកខ្លារខិន។ នេះជាម៉ូត ដែលអ្នកអាចពិចារណា សម្រាប់បន្ថែមចូលទៅក្នុងទូរខោអាវ ហើយអ្នកអាចទាញយកមកពាក់ចូលរួមបានគ្រប់កម្មវិធី ...