នៅក្នុងជុំទី 14 នៃ La Liga ក្រុម Real Madrid បានទៅទស្សនាកីឡដ្ឋាន Butarque Municipal ដើម្បីជួបជាមួយក្រុម Leganés ដោយមានលោក Javier Alberola ជាអ្នកដឹកនាំការប្រកួត។ នៅក្នុងតង់ទីមួយ គ្រាប់បាល់មួយទល់នឹងមួយរបស់ Kylian Mbappé ត្រូវបានច្រានចោល ហើយ Vinícius Jr. បានឌួលក្នុងប្រអប់ទីក៏ដោយក៏គ្មានបាល់ពិន័យដែរ។
ដល់ជិតចប់តង់ទី១ កីឡាករ Vinícius បានជួយឲ្យ Mbappé រកគ្រាប់បាល់បើកឆាកបានសម្រាច់។ នៅតង់ទីពីរ Federico Valverde ដែលជាប្រធានក្រុម Real Madrid ជាលើកដំបូងបានស៊ុតបាល់បញ្ចូលទីដោយបាល់តិចៗបានយ៉ាងល្អចូលក្នុងសំណាញ់ទី ហើយ Jude Bellingham បានបន្ថែមគ្រាប់បាល់ការតែតបាល់បញ្ចូលទី ដែរជាគ្រាប់បានទី៣ក្នុងការប្រកួតនេះផងដែរ។ នៅទីបំផុត Real Madrid បានយកឈ្នះលើ Leganés នៅក្រៅដី ៣-០៕