Squid Game គឺជាភាពយន្តលំដាប់របស់ប្រទេសកូរ៉េខាងជើង ដែលមានភាពល្បីល្បាញខ្លាំងអស់រយៈពេលជិត 3ឆ្នាំមកហើយ ចាប់តាំងពីការចេញចាក់បញ្ចាំងលើកដំបូងទូទាំងសាកលលោក។
អ្នកគាំទ្រដែលទស្សនារឿងនេះជាច្រើននាក់បានរំពឹងអំពីការផលិតបន្ត ក៏ដូចជាការចាក់ផ្សាយនូវ Squid Game រដូវកាលទី 2 និងរដូវកាលទី 3… ក្រោយពីការរំពឹងអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុត អ្នកដឹកនាំរឿង និងផលិតករប្រតិបត្តិនៃភាពយន្ត Squid Game លោក “Hwang Dong-hyuk” បានប្រកាសជាផ្លូវការបង្ហាញថា រដូវកាលទី 2 នៃរឿងដ៏ល្បីនេះ នឹងមកដល់នៅថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2024។ ហើយលោកក៏បានបន្តទៀតថា “ចំពោះរដូវកាលទី 3 ក៏នឹងធ្វើការបើកបង្ហាញជូនទស្សនិកជនទូទាំងពិភពលោក ក្នុងឆ្នាំ 2025 នៅលើកម្មវិធី Netflix” ។
តួសម្តែងថ្មី សម្រាប់រដូវកាលទី 2 មានការចូលរួមសម្តែងដោយកំពូលតារាកូរ៉េល្បីៗ មានដូចជា Yim Si-wan, Kang Ha-neul, Park Sung-hoon, Yang Dong-geun, Park Gyu-young, Jo Yu-ri, Kang Ae-sim, Lee David, Lee Jin -uk, Choi Seung-hyun, Roh Jae-won និង Won Ji-an។
ផលិតករប្រតិបត្តិនៃភាពយន្ត Squid Game លោក “Hwang Dong-hyuk” និយាយឡើងបន្តទៀតថា ៖ “ហ្គេមពិតជាជិតចាប់ផ្ដើមមែនទែនហើយ! ជាការពិតណាស់ វាមានរយៈពេលជិត 3 ឆ្នាំមកហើយបើគិតចាប់តាំងពីរដូវកាលទី 1 ត្រូវបានចេញចាក់ផ្សាយ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងមិនធម្មតា ម្យ៉ាងពិតជាមានរឿងមិនគួរឱ្យជឿជាច្រើនបានកើតឡើង។ ខ្ញុំរំភើបចិត្តខ្លាំងណាស់ក្នុងការសរសេរលិខិតនេះ ដើម្បីធ្វើការប្រកាសជម្រាបអ្នកគាំទ្រទាំងអស់អំពីដំណឹង ភាពយន្ត Squid Game រដូវកាលទី 2 និងដំណើរការកំពុងថតបន្ថែមសម្រាប់រដូវកាលទី 3។ ខ្ញុំពិតជាចង់ដឹងថា តើអ្នកទាំងអស់គ្នាមានអារម្មណ៍បែបណាចំពោះការស្វាគមន៍ Squid Game World បន្ទាប់ពី 2-3 ឆ្នាំកន្លងមកនេះ?
នៅចុងបញ្ចប់នៃរដូវកាលទី 1 – Sung Ki Hoon បានត្រឡប់ទៅការប្រកួតវិញ ដើម្បីស្វែងរកការសងសឹក។ ឆ្ងល់ណាស់ថា តើគាត់នឹងទទួលបានភាពជោគជ័យដែរឬទេ? កីឡាករដៃគូប្រយុទ្ធដែលគាត់ជួបនៅរដូវកាលក្រោយនេះ នឹងបង្កភាពច្របូកច្របល់ចំពោះគាត់ម្តងទៀត។ ការប្រកួតប្រជែងដ៏ស្វិតស្វាញនឹងត្រូវបានបង្ហាញតាមរយៈរដូវកាលទី 2 នឹងបន្តរហូតដល់រដូវកាលទី 3។ “ខ្ញុំនឹងខិតខំពាំនាំនូវអ្វីដែលល្អបំផុតដល់អ្នករាល់គ្នា ជាមួយហ្គេមដែលសប្បាយរីករាយ ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នារង់ចាំដោយក្តីរំភើប។ សូមអរគុណ! ជួបគ្នាឆាប់ៗនេះ” ។