តារាចម្រៀងដែលឈ្នះពានរង្វាន់ Grammy Ariana Grande បានក្លាយជាឯកអគ្គរដ្ឋទូតម៉ាកថ្មីបំផុតរបស់ Swarovski ។ ដោយសារតែភាពប៉ិនប្រសប់របស់ពួកគេនិងការយកចិត្តទុកដាក់យ៉ាងម៉ឺនមុតទៅលើភាពលម្អិតនៃគ្រឿង Swarovski បានក្លាយជាប្រេនដែលមានឈ្មោះឈានមុខគេមួយក្នុងវិស័យគ្រឿងអលង្ការ។ ម៉ាកយីហោនេះតែងតែផ្តល់អាទិភាពលើគុណភាពជាងបរិមាណ។
“កម្លាំងចិត្ត និងថាមពលវិជ្ជមានរបស់ Ariana ឆ្លុះបញ្ចាំងពីខ្លឹមសាររបស់ Swarovski ក្នុងការនាំមកនូវភាពរីករាយដល់ពិភពលោក ហើយខ្ញុំពិតជារំភើបចិត្តដែលនាងបានចូលរួមសហការជាមួយយើងក្នុងនាមជាឯកអគ្គរដ្ឋទូតម៉ាក ។ Ariana គឺជាវិចិត្រករដ៏ឆ្នើមម្នាក់ ដែលមានភាពច្នៃប្រឌិតដែលយើងអាចឃើញតាមរយៈការនិពន្ធបទចម្រៀង ការសំដែងសំលេង និងស្ទីលផ្ទាល់ខ្លួនរបស់នាង។ ខ្ញុំទន្ទឹងរង់ចាំការចូលរួមសន្ទនាប្រកបដោយភាពច្នៃប្រឌិតជាមួយគ្នា។” ចែករំលែកដោយនាយកច្នៃប្រឌិតពិភពលោករបស់ Swarovski គឺ Giovanna Engelbet ។
Grande បាននិយាយថា “ខ្ញុំពិតជារំភើបណាស់ក្នុងការក្លាយជាឯកអគ្គរដ្ឋម៉ាករបស់ Swarovski ។ វាជាកិត្តិយសមួយក្នុងការតំណាងឱ្យផ្ទះម៉ូតដែលចែករំលែកនូវចំណង់ចំណូលចិត្តរបស់ខ្ញុំសម្រាប់ការច្នៃប្រឌិត គិតអោយបានឆ្ងាយពីពិភពគ្រឿងអលង្ការ និងលើកកម្ពស់តម្លៃនៃការបញ្ចេញមតិដោយខ្លួនឯង។ ខ្ញុំមិនអាចរង់ចាំទៀតទេដើម្បីចាប់ផ្តើមដំណើរមួយនេះ និងលើកទឹកចិត្តអ្នកដ៏ទៃឱ្យទទួលយកភាពប្លែកពីគេរបស់ពួកគេ។”
