សហគ្រិនខ្មែរ រៀបចំ “ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី” ដើម្បីពង្រឹងទំនាក់ទំនង និងការគាំទ្រសម្រាប់អាជីវកម្មក្នុងស្រុក
នាទីស្នូលមួយរបស់ សហគ្រិនខ្មែរ គឺបង្កើនប្រសិទ្ធិភាពធនធាន និងការផ្សាភ្ជាប់អាជីវកម្មក្នុងស្រុកទៅកាន់ឱកាសផ្សេងៗ ដូចជាការទទួលបានវិញ្ញាបនបត្រកម្ម ការចាប់យកស្តង់ដារ និងឱកាសចូលទៅកាន់ទីផ្សារ ដើម្បីធានាថា អាជីវកម្មក្នុងស្រុកអាចរីកចម្រើន ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សហគ្រិនខ្មែរ បានរៀបចំ «ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី» លើកទី២ របស់ខ្លួន ដើម្បីប្រមូលផ្តុំភាគីពាក់ព័ន្ធឱ្យមកជួបជុំគ្នា ...