ជប៉ុនជួយឱ្យកម្ពុជាឆ្ពោះទៅរកគោលដៅក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីលំដាប់កំពូល
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជប៉ុន បានជួយឱ្យកម្ពុជាបោះជំហានដ៏ធំមួយ ឆ្ពោះទៅរកគោលដៅប្រែក្លាយខ្លួនជាប្រទេសនាំចេញ គ្រាប់ស្វាយចន្ទីលំដាប់កំពូល នៅលើពិភពលោក។ នេះបើយោងតាមសារពត៌មាន Nikkei Asia។ កាលពីដើមខែមិថុនាកន្លងទៅ ក្រុមហ៊ុនអចលនទ្រព្យជប៉ុន Mirarth Holdings បានរៀបចំពិធីសម្ភោធ ដាក់ឱ្យដំណើរការរោងចក្រកែច្នៃ គ្រាប់ស្វាយចន្ទីដ៏តូចមួយ នៅភាគកណ្តាលនៃខេត្តកំពង់ធំ ដែលមានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប។ ការអភិវឌ្ឍន៍រោងចក្រ កែច្នៃគ្រាប់ស្វាយចន្ទីនេះឡើង គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ...