CDC អនុម័តគម្រោងវិនិយោគចំនួន៥៣ ដែលមានទុនសរុបជាង ១,២ពាន់លានដុល្លារ នៅក្នុងខែសីហា ២០២៤ នេះ
ក្នុងខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីចំនួន៤៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ១,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៣ពាន់កន្លែង។ ក្នុងចំណោមវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២២គម្រោង។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែសីហានេះ រួមាន៖ សម្រាប់គម្រោងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស៖ - គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥ ...