ព្រឹត្តិការណ៍ពិព័រណ៍ និងចែកកូនឈើដ៏ធំមួយនេះ នឹងជំរុញឲ្យសម្រេចបាននូវគម្របព្រៃឈើចំនួន ៦០ភាគរយ នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០
ការតាំងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រុមមូលបទ «ពន្លកបៃតង» និងវេទិការកេសរកូលជាតិលើកទី៤ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ គឺជាកត្តាដ៏សំខាន់ក្នុងការជំរុញឲ្យសម្រេចបាននូវគម្រប់ព្រៃឈើចំនួន ៦០ភាគរយ ទូទាំងប្រទេសនៅត្រឹមឆ្នាំ២០៥០ ដោយមានការចូលរួមពីស្ថាប័នរដ្ឋ និងឯកជនដើម្បីរួមសហការគ្នាក្នុងការបន្តធ្វើបេសកកម្មមួយនេះអោយទទួលបានប្រសិទ្ធភាពខ្ពស់សម្រាប់យុទ្ធនាការផ្សព្វផ្សាយ ក្រោមមូលបទ «ពន្លកបៃតង» នេះ។ នៅក្នុងពិធីបើកពិពរណ៍ផ្សព្វផ្សាយ «ពន្លកបៃតង» ដែលមានការអញ្ជើញជាអធិបតី ឯកឧត្តម ...