គុណតម្លៃនៃគ្រឿងអលង្ការ “គុជខ្យង”
គុជខ្យង ត្រូវបានគេឱ្យតម្លៃទៅលើសម្រស់ដ៏ស្រស់ស្អាត ពណ៌ និងភាពកម្ររបស់វាអស់ជាច្រើនសតវត្សមកហើយ ចាប់តាំងពីជំនាន់អេហ្ស៊ីបបុរាណរហូតដល់ បច្ចុប្បន្នមានការបង្កើតម៉ូតបែបសហសម័យ គុជខ្យងនៅតែជាជម្រើសដ៏ពេញនិយមសម្រាប់គ្រឿងអលង្ការរបស់នារី។ តើគុជខ្យងជាអ្វី? គុជ គឺជាត្បូងសរីរាង្គដែលមិនអាចប្រៀបផ្ទឹមបានជាមួយនឹងភាពចម្រុះពិសេសនៅក្នុងរូបរាង ទំហំ និងពណ៌លាំៗ។ គុជខ្យង ត្រូវបានឃើញនៅខាងក្នុង Mollusks សត្វនេះរស់នៅក្នុងទឹកសមុទ្រ ឬទឹកសាប ដែលជាទូទៅគេហៅថា អយស្ទ័រ ...