កម្ពុជានឹងបន្តគាំទ្រដល់អ្នកវិនិយោគចិន លើផ្នែកទេសចរណ៍ អចលទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សេវាកម្ម វាយនភណ្ឌ ពាណិជ្ជកម្ម និងឧស្សាហកម្ម
កម្ពុជា-ចិន ទទួលបានកិច្ចសហការគ្នាបានយ៉ាងល្អរវាងប្រទេសទាំងពីរដោយ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្ដគាំទ្រផ្ដល់ការលើកទឹកចិត្ដដល់អ្នកវិនិយោគចិន ទីក្រុងសានថូវលើផ្នែកទេសចរណ៍ អចលទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សេវាកម្ម វាយនភណ្ឌ ពាណិជ្ជកម្ម និងឧស្សាហកម្ម។ នៅក្នុងពិធី ចុះហត្ថលេខាលើលិខិតបញ្ជាក់សុច្ឆន្ទៈ ស្តីពីការជំរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងសានថូវ ខេត្តក្វាងតុង នៃសាធារណរដ្ឋ ប្រជាមានិតចិន នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលបុរីកោះពេជ្រ ...