កំពង់ផែទេសចរណ៍ខេត្តកំពត តម្លៃជាង ៩លានដុល្លារ នឹងចាប់ផ្តើមដំណើរការនៅត្រីមាសទី៣ ឆ្នាំនេះ
កំពង់ផែទេសរណ៍ខេត្តកំពតដែលបានបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២ កំពុងឈានទៅជ្រើសរើសក្រុមហ៊ុនប្រតិបត្តិករ និងគ្រោងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ ២០២៤។ កំពង់ផែទេសចរណ៍អន្តរជាតិកំពតត្រូវបានសាងសង់ក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលដែលមានតម្លៃប្រមាណ ៩,២៧លានដុល្លារអាមេរិក។ គម្រោងនេះនឹងចាប់ផ្តើមប្រតិបត្តិការនៅត្រីមាសទី៣ ឆ្នាំ២០២៤ ដែលបម្រើជាច្រកសម្រាប់នាវាទេសចរណ៍ដែលតភ្ជាប់ប្រទេសថៃ និងវៀតណាមជាមួយកម្ពុជា។ តាមរយៈកំពង់ផែទេសចរណ៍ខេត្តកំពត នឹងដើរតួនាទីសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈសម្របសម្រួលពាណិជ្ជកម្មជាតិនិងអន្តជាតិ ការទាក់ទាញអ្នកទេសចរ ការបង្កើតការងារដល់ពលរដ្ឋនិងការតភ្ជាប់កំពង់ផែក្នុងប្រទេសទៅប្រទេសក្នុងតំបន់និងអន្តរជាតិ ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ...