ធនាគារជាតិ ទទួលប្តូរក្រដាសចាស់ ទក់ រហែក និង ដំណើរការប្រព័ន្ធ បាគង សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ
ធនាគារជាតិនៃកម្ពុជា កំពង់រៀបចំដាក់អោយដំណើរការប្រព័ន្ទទូទាត់បាគងសម្រាប់អ្នកទេសចរ (App Bakong ) ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរដែលមកកម្ពុជាឱ្យងាកមកប្រើប្រាស់នូវការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលវិញ។ ធនាគារជាតិបានបង្ហាញថា នៅពេលភ្ញៀវទេសចរចូលមកដល់កម្ពុជា ពួកគេអាចទាញយកកម្មវិធីបាគង (App Bakong) ដើម្បីប្រើប្រាស់បានដែរ។ បើទោះបីជាអ្នកទេសចរមិនមាន គណនីធនាគារក្នុងស្រុក ដើម្បីដកលុយបំពេញនៅក្នុងកាបូបអេឡិចត្រូនិក (E-Wallet) បាគងក៏ដោយ ក៏ពួកគេអាចប្រើ Credit Card ...