ព្រះនាងតូច នរោត្តម ជេនណា បន្តកិច្ចសន្យាថ្មីជាមួយហាងពេជ្រដ៏ធំមួយ
ព្រះនាងតូច នរោត្តម ជេនណា នៅថ្ងៃនេះ បានចុះកិច្ចព្រមព្រៀងការងារបន្តកិច្ចសន្យាថ្មីជាមួយហាងពេជ្រដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជា ទូតសុឆន្ទៈ(BA)។ នេះជាកិច្ចព្រមព្រៀង របស់ហាងពេជ្រ Princess Alanka ជាមួយព្រះនាងតូច ជេនណា នរោត្តម ដើម្បីបន្តកុងត្រាថ្មីបន្ទាប់កិច្ចសន្យាការងារឆ្នាំចាស់ដែលបានផុតកំណត់។ ភាគីទាំងពីរបានធ្វើការងារជាមួយគ្នារយៈពេល ២ឆ្នាំមកហើយ រាប់ចាប់តាំងពីឆ្នាំ ២០២២ មក។ ...