កម្ពុជារៀបចំបើកមហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ជាផ្លូវការ នៅរោងភាពយន្ត Legend នៃផ្សារទំនើបអូឡាំព្យា
មហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី2បានបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅរោងភាពយន្ត Legend នៃផ្សារទំនើបអូឡាំព្យារាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់ផលិតករបានបញ្ចេញសមត្ថភាព និងជាព្រឹត្តិការណ៍ផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌។ មហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ នឹងផ្ដល់ឱកាសដល់ផលិតករទាំងកម្ពុជា និងមកពីបណ្ដាប្រទេសផ្សេងៗទៀត បង្ហាញសមត្ថភាព និងការចែករំលែកបទពិសោធន៍ រវាងគ្នានិងគ្នាទៅវិញទៅមក។ មហោស្រពភាពយន្ដកម្ពុជា-អាស៊ីនេះ ជាព្រឹត្តិការផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌។ លោក Malcolm Clarke ...