ចុងឆ្នាំនេះ រាជធានីភ្នំពេញ នឹងមាន Pub Street ផ្លូវថ្មើរជើងអមដោយសួនច្បារ ភ្លើងចម្រុះពណ៌
តាមគម្រោងដែលសិក្សារួចរាល់ហើយ នៅចុងឆ្នាំនេះ រាជធានីភ្នំពេញ នឹងមាន Pub Street រួមជាមួយផ្លូវថ្មើរជើងអមដោយសួនច្បារបៃតងស្រស់ លម្អដោយភ្លើងចម្រុះពណ៌។ នេះបើតាម ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ដែលស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ...