ឈុតហូលផាមួងខ្មែរ ស្អាតៗ និងថ្លៃថ្នូរ ក្នុងកម្មវិធី “អ្នកស្នងមរតក” សមាគមសិល្បករខ្មែរ
ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន “សមាគមសិល្បករខ្មែរ” បានប្រារព្ធកម្មវិធីដ៏ធំលើកដំបូងរបស់ខ្លួន គឺ “ពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរ លើប្រធានបទ «អ្នកស្នងមរតក»។ ពិធីយប់មិញនេះ បានផ្ដល់ស្នាមញញឹមដល់សិល្បករគ្រប់ស្រទាប់ ទាំងព្រឹទ្ធាចារ្យសិល្បករ និងសិល្បករជំនាន់ថ្មីរាប់រយនាក់ តាមពាក្យស្លោកថ្មីមួយរបស់សមាគម គឺ “រក្សាចាស់បង្កើតថ្មី”។ ក្នុងស្មារតីមោទកភាពសិល្បៈរបស់ជាតិខ្មែរ សិល្បករទាំងអស់បានរៀបចំខ្លួនតាមលំនាំសំលៀកបំពាក់ប្រពៃណីលេចចេញជាម៉ូតស្អាតៗគួរអោយចាប់អារម្មណ៍ ពោរពេញដោយភាពថ្លៃថ្នូរ។ ...